កោធវគ្គទី ១៧

ក្បាលទី 34 · ទំព័រ 197

បុគ្គលគួរលះបង់សេចក្តីក្រោធចេញ គួរលះបង់មានះចេញ គួរកន្លងសញ្ញោជនធម៌ទាំងអស់ចោលចេញ ទុក្ខទាំងឡាយ តែងមិនជាប់ តាមបុគ្គល ដែលមិនជំពាក់ក្នុងនាម និងរូប មិនមានកិលេស គ្រឿងកង្វល់ នោះឡើយ ។ បុគ្គលណា ឃាត់សេចក្តីក្រោធ ដែលកើតឡើងហើយ ដូចសារថីទប់ រថដែលកំពុងលឿនបាន តថាគតហៅបុគ្គលនោះថាជាសារថី ជនក្រៅពីនេះ គ្រាន់តែជាអ្នកកាន់ខ្សែបរ ( មិនមែនសារថីឡើយ ) ។