អដ្ឋកថា កោធវគ្គទី ១៧

ក្បាលទី 34 · ទំព័រ 197

បុគ្គលគប្បីផ្ចាញ់ មនុស្សក្រោធ ដោយសេចក្តីមិនក្រោធ គប្បីផ្ចាញ់មនុស្សអសប្បុរស ដោយ សប្បុរស គប្បីផ្ចាញ់មនុស្សកំណាញ់ ដោយការឲ្យ គប្បីផ្ចាញ់មនុស្ស និយាយពាក្យមិនពិត ដោយពាក្យពិត ។ បុគ្គលគួរពោលពាក្យពិត ១ មិន គួរក្រោធ ១ កាលគេសុំវត្ថុសូម្បីមានតិច ក៏គួរឲ្យ ( តាមតិច ) ១ បុគ្គល គប្បីទៅកើតក្នុងសម្នាក់ទេវតាទាំងឡាយបាន ដោយហេតុទាំង ៣ នេះឯង ។ ជនទាំងឡាយណាជាអ្នកប្រាជ មិនបៀតបៀនសត្វដទៃ សង្រួមហើយ ដោយកាយទ្វារ ( ជាដើម ) ជានិច្ច ជនទាំងឡាយនោះ រមែងទៅកាន់ស្ថាន ដ៏មិនប្រែប្រួល ជាស្ថានដែលគេទៅដល់ហើយ តែងមិនសោកស្តាយ ។ អាសវៈទាំងឡាយរបស់បុគ្គល អ្នកភ្ញាក់រពឫកសព្វកាល ជាអ្នកសិក្សា ត្រៃសក្ខា ទាំងថ្ងៃ ទាំងយប់ មានចិត្តចុះស៊ប់កាន់ព្រះនិព្វាន តែងដល់នូវការតាំង នៅមិនបានឡើយ ។ ម្នាលអតុលៈ ការតិះដៀល និងការសរសើរនេះ ជារបស់បុរាណ ការតិះដៀល និងការសរសើរនេះ មិនមែនទើបនឹងកើតឡើងក្នុងថ្ងៃនេះទេ ( ព្រោះថា ) ជនទាំងឡាយ តែងនិន្ទាបុគ្គលអ្នកអង្គុយស្ងៀមក៏មាន និន្ទាបុគ្គលអ្នក និយាយច្រើនក៏មាន និន្ទាបុគ្គលអ្នកនិយាយល្មមប្រមាណក៏មាន ( អ្នកណាៗ ក៏ដោយ ) ក្នុងលោក ដែលមិនត្រូវគេនិន្ទាគ្មានឡើយ បុគ្គលដែលត្រូវគេ និន្ទាតែម្យ៉ាង ឬត្រូវគេសរសើរតែម្យ៉ាង មិនមែនមានមកហើយ តែក្នុងអតីត ទេ នឹងមានទៅក្នុងអនាគតក៏ទេ មានតែក្នុងបច្ចុប្បន្ននេះក៏ទេ ។ បើអ្នកប្រាជទាំងឡាយសង្កេតមើលរាល់ៗ ថ្ងៃ ហើយសរសើរបុគ្គល ណា ដែលជាអ្នកប្រព្រឹត្តមិនដាច់ មានប្រាជ្ញា មានចិត្តតម្កល់ខ្ជាប់ក្នុងបញ្ញា និងសីល អ្នកណាគួរនឹងនិន្ទាបុគ្គល ដែលដូចជាឆ្តោរនៃមាសជម្ពោនទនោះ បាន សូម្បីទេវតា និងមនុស្សទាំងឡាយ ក៏សរសើរបុគ្គលនោះ ទាំង