ឧត្តរាឧបាសិកាវត្ថុទី ៣
ក្បាលទី 34 · ទំព័រ 208
ព្រះសាស្តា ទ្រង់ធ្វើរឿងនោះឲ្យជាអត្ថុប្បត្តិហេតុហើយ ទ្រង់បញ្ញត្ត ភូតគាមសិក្ខាបទដល់ភិក្ខុទាំងឡាយ ដូច្នេះឯង ។ រឿង ភិក្ខុមួយរូប ចប់ ៥ រឿង ឧត្តរាឧបសិកាលំ នាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ធ្វើភត្តកិច្ចក្នុងផ្ទះរបស់ នាងឧត្តរាហើយ ទ្រង់ប្រារព្ធឧត្តរាឧបាសិកា ត្រាស់ព្រះធម្មទេសនានេះថា អក្កោធេន ជិនេ កោធំ ជាដើម ។