មហាមោគ្គល្លានត្ថេរបញ្ហវត្ថុទី ៤

ក្បាលទី 34 · ទំព័រ 221

នៅហើយក្នុងសោតាបត្តិផល ដូច្នេះឯង ។ រឿង ឧត្តរាឧបសិកា ចប់ ៥ រឿង បញ្ញារបស់ព្រះមហាមោគ្គល្លាន លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធបញ្ញារបស់ព្រះមហា មោគ្គល្លានត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា សច្ចំ ភណេ ជាដើម ។ សេចក្តីពិស្តារថា គ្រាមួយ ព្រះថេរៈទៅកាន់ទេវចារិក ឈរនៅត្រង់ ទ្វារវិមានរបស់ទេពធីតាដែលមានស័ក្តិធំ ហើយពោលយ៉ាងនេះនឹងទេពធីតា អង្គនោះដែលមកកាន់សម្នាក់របស់លោក ថ្វាយបង្គំហើយឈរ ដោយពាក្យ ថា ម្នាលទេពធីតា សម្បត្តិរបស់នាងច្រើន នាងបានធ្វើកម្មអ្វី ។