អដ្ឋកថា មហាមោគ្គល្លានត្ថេរបញ្ហវត្ថុទី ៤

ក្បាលទី 34 · ទំព័រ 221

ទេពធីតាពោលថា បពិត្រលោកម្ចាស់ កុំសួរខ្ញុំឡើយ ។ បានឮថា ទេពធីតាខ្មាសដោយកម្មតិចតួចរបស់ខ្លួន ទើបពោលយ៉ាងនេះ ទេពធីតានោះ កាល ព្រះថេរៈពោលថា ចូរប្រាប់ចុះ ទើបពោលថា បពិត្រលោកម្ចាស់ ទាន ខ្ញុំមិន បានថ្វាយ ការបូជាក៏មិនបានធ្វើ ធម៌ក៏មិនបានស្តាប់ រក្សាត្រឹមតែពាក្យសច្ចៈ តែម្យ៉ាង ។ ព្រះថេរៈទៅកាន់ទ្វារវិមានដទៃហើយ សួរទេពធីតាដទៃដែលមកហើយ សូម្បីទេពធីតាទាំងនោះ មិនអាចបិទបាំងព្រះថេរៈបានយ៉ាងនោះឯង ទេពធីតា មួយអង្គពោលមុនថា បពិត្រលោកម្ចាស់ បណ្តាបុញ្ញកម្ម មានទានជាដើម ឈ្មោះថា បុញ្ញកម្មដែលខ្ញុំធ្វើហើយមិនមាន តែក្នុងពុទ្ធុប្បាទព្រះសម្មាសម្ពុទ្ធកស្សបៈ ខ្ញុំបានជាទាសីរបស់អ្នកដទៃ ចៅហ្វាយរបស់ខ្ញុំកាចពន់ពេក យក ដំបងខ្លះ អង្កត់អុសខ្លះ ដែលខ្លួនកញ្ឆក់បានវាយត្រង់ក្បាល ខ្ញុំកាលសេចក្តី ក្រោធកើតឡើង ក៏គិតខ្លួនឯងបុណ្ណោះថា ចៅហ្វាយរបស់អញនេះជាធំ ធ្វើ អញឲ្យខូចរូបសម្រស់ក៏បាន កាត់អាវៈយវៈមានច្រមុះជាដើមរបស់អញក៏បាន ដែរ អ្នកកុំក្រោធឡើយ ដូច្នេះហើយ ក៏មិនធ្វើសេចក្តីក្រោធ ដោយហេតុ នោះ ទើបខ្ញុំបានសម្បត្តិនេះ ។ ទេពធីតាអង្គដទៃ ក៏ប្រាប់ទានបន្តិចបន្តួចដែលខ្លួនធ្វើហើយ ដោយន័យ ជាដើមថា បពិត្រលោកម្ចាស់ ខ្ញុំរក្សាចម្ការអំពៅ បានប្រគេនអំពៅមួយកំណាត់ ដល់ភិក្ខុមួយរូប ទេពធីតាអង្គខ្លះក៏ប្រាប់ថា ខ្ញុំប្រគេនផ្លែទន្លាប់មួយផ្លែ អង្គដទៃ ក៏ប្រាប់ថា ខ្ញុំប្រគេនល្ពៅមួយផ្លែ អង្គដទៃប្រាប់ថា ខ្ញុំបានប្រគេនផ្លែគូលែនមួយ ផ្លែ អង្គខ្លះប្រាប់ថា ខ្ញុំបានថ្វាយដំឡូងមួយក្តាប់ អង្គខ្លះប្រាប់ថា ខ្ញុំបានប្រគេន ស្តៅមួយក្តាប់ ដូច្នេះហើយ ក៏ប្រាប់ថា ដោយហេតុនេះ ទើបពួកខ្ញុំបាន សម្បត្តិនេះ ។