អដ្ឋកថា ពុទ្ធបិតុព្រាហ្មណវត្ថុ ទី ៥
រឿង បញ្ញារបស់ព្រះមោគ្គល្លានត្ថេរ ចប់ ៥ រឿង បញ្ញាដែលភិក្ខុទូលសួរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងក្រុងសាកេត ប្រថាប់នៅត្រង់អញ្ជនវ័ន ទ្រង់ប្រារព្ធបញ្ញាដែលភិក្ខុទូលសួរ ត្រាស់ព្រះធម្មទេសនានេះថា អហឹសកាយេ ជាដើម ។ បានឮមកថា ក្នុងកាលដែលព្រះមានព្រះភាគ មានភិក្ខុសង្ឃចោមរោម យាងទៅក្រុងសាកេតដើម្បីបិណ្ឌបាត ព្រាហ្មណ៍ចាស់ជរាក្នុងក្រុងសាកេតម្នាក់ កំពុងដើរចេញអំពីព្រះនគរ ជួបព្រះសាស្តាត្រង់រវាងទ្វារ ទើបក្រាបទៀប បាទាទាំងទ្វេ ហើយចាប់ត្រង់កព្រះបាទយ៉ាងមាំពោលថា នែបា ធម្មតា ពុក និងម្តាយ ដែលពួកកូនគប្បីទំនុកបម្រុង ក្នុងកាលដែលចាស់ជរាហើយ មិន មែនឬ ហេតុអ្វី ទើបកូនមិនបង្ហាញខ្លួនដល់ខ្ញុំព្រះអង្គ អស់កាលមាន ប្រមាណបុណ្ណេះ ព្រះអង្គ ដែលខ្ញុំព្រះអង្គឃើញមុន សូមទ្រង់យាងមកសួរ សុខទុក្ខមាតាផង ដូច្នេះហើយ ក៏បាននាំព្រះសាស្តាទៅកាន់ផ្ទះរបស់ខ្លួន ព្រះសាស្តា យាងទៅហើយ ប្រថាប់គង់លើអាសនៈដែលគេបានក្រាល មួយអន្លើ ដោយភិក្ខុសង្ឃ ។ ចំណែកព្រាហ្មណី មកក្រាបទៀបព្រះបាទទាំងពីររបស់ព្រះសាស្តាហើយ ទូលថា នែបា កូនទៅណាអស់កាលដ៏យូរមានប្រមាណបុណ្ណេះ ធម្មតាមាតានិ ងបិតា បុត្រធីតាគួរទំនុកបម្រុងក្នុងពេលដែលចាស់មិនមែនឬ ហើយឲ្យបុត្រ និងធីតាទាំងឡាយមកថ្វាយបង្គំដោយពាក្យថា ចូរពួកអ្នកមកថ្វាយបង្គំបងប្រុស របស់អ្នក ។ ប្តីប្រពន្ធពីរនាក់នោះ មានចិត្តត្រេកអរ អង្គាសភិក្ខុសង្ឃ មាន ព្រះពុទ្ធជាប្រធានហើយទូលថា បពិត្រព្រះអង្គ សូមទ្រង់ទទួលភិក្ខាក្នុងផ្ទះនេះ ឯងជានិច្ចចុះ កាលព្រះសាស្តាត្រាស់ថា ធម្មតាព្រះពុទ្ធទាំងឡាយ ទ្រង់មិន ទទួលជានិច្ចក្នុងទីតែមួយបុណ្ណោះ ទើបក្រាបទូលថា បើដូច្នេះ ទ្រង់គប្ប