បុណ្ណទាសីវត្ថុទី ៦

ក្បាលទី 34 · ទំព័រ 230

រឿង បុណ្ណាទាសីលំ នាំដើម ព្រះសាស្តា កាលគង់នៅត្រង់ភ្នំគិជ្ឈកូដ ទ្រង់ប្រារព្ធទាសីរបស់សេដ្ឋី ក្រុងរាជគ្រឹះ ឈ្មោះនាងបុណ្ណា ត្រាស់ព្រះធម្មទេសនានេះថា សទា ជាគរមានានំ ជាដើម ។ បានឮថា ថ្ងៃមួយ សេដ្ឋីឲ្យស្រូវជាច្រើនដល់នាងបុណ្ណានោះ ដើម្បី បុក ។ នាងអុជប្រទីបក្នុងពេលយប់បុកស្រូវ មានខ្លួនជោកដោយញើស ទើប ទៅឈរហាលខ្យល់ខាងក្រៅដើម្បីសម្រាក ។