អតុលឧបាសកវត្ថុទី ៧

ក្បាលទី 34 · ទំព័រ 235

រឿង អតុលឧបសក លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធឧបាសកឈ្មោះ អតុលៈ ត្រាស់ព្រះធម្មទេសនានេះថា បេរាណមេតំ ជាដើម ។ សេចក្តីពិស្តារថា អតុលៈនោះជាឧបាសកក្រុងសាវត្ថី មានឧបាសកជាបរិវា រ ៥០០ នាក់ ថ្ងៃមួយ នាំពួកឧបាសកទាំងនោះទៅវិហារ ដើម្បីស្តាប់ធម៌ ប្រាថ្នានឹងស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះរេវតៈ ថ្វាយបង្គំព្រះថេរៈហើយអង្គុយ ។