ឆព្វគ្គិយវត្ថុទី ៨)
សីល ៤ បុគ្គលណាគួរនិន្ទាបុគ្គលនោះ ដែលដូចជាមាសជម្ពោនទ ដែល វៀរចាកទោសនៃមាសដែលគួរដុសខាត់ ។ បទថា ទេវាបិ ជាដើម បានដល់ ទេវតាក្តី មនុស្សដែលជាបណ្ឌិតក្តី រមែងក្រោកឡើងលើកតម្កើង សរសើរនូវភិក្ខុនោះ ។ បទថា ព្រហ្មុនាបិ សេចក្តីថា មិនមែនទេវតា និងមនុស្សតែម្យ៉ាង បុណ្ណោះទេ សូម្បីមហាជនក្នុងម៉ឺនចក្រវាឡ ក៏សរសើរបុគ្គលនោះដូចគ្នា ។ ក្នុងកាលចប់ទេសនា ឧបាសកទាំង ៥០០ តាំងនៅហើយ ក្នុងសោតាបត្តិផល ដូច្នេះឯង ។ រឿង អតុលឧបសក ចប់ ៥ រឿង ឆព្វគ្គិយភិក្ខុ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធឆព្វគ្គិយភិក្ខុ ត្រាស់ ព្រះធម្មទេសនានេះថា កាយប្បកោបំ ជាដើម ។ សេចក្តីពិស្តារ ថ្ងៃមួយ ព្រះសាស្តាទ្រង់ស្តាប់សំឡេង ខដៈ ខដៈ នៃ ភិក្ខុទាំងនោះ ដែលកាន់ឈើច្រត់ត្រង់ដៃទាំងពីរ ពាក់ទ្រនាប់ជើង ចង្រ្កមលើ ផ្ទាំងថ្ម ត្រាស់សួរថា អានន្ទ នុ៎ះជាសំឡេងអ្វី ទ្រង់ស្តាប់ថាជាសំឡេង ខដៈ ខដៈ នៃពួកឆព្វគ្គិយភិក្ខុ ដែលពាក់ទ្រនាប់ជើងឈើចង្រ្កម ទើបទ្រង់បញ្ញត្ត សិក្ខាបទ ហើយត្រាស់ថា ធម្មតាភិក្ខុគួររក្សាទ្វារ មានកាយទ្វារជាដើម ដូច្នេះ ហើយ កាលទ្រង់សម្តែងធម៌ ទើបភាសិតព្រះគាថានេះថា កាយប្បកោបំ រក្ខេយ្យ កាយេន សំវុតោ សិយា កាយទុច្ចរិតំ ហិត្វា កាយេន សុចរិតំ ចរេ វចីបកោបំ រក្ខេយ្យ វាចាយ សំវុតោ សិយា វចីទុច្ចរិតំ ហិត្វា វាចាយ សុចរិតំ ចរេ មនោបកោបំ រក្ខេយ្យ មនសា សំវុតោ សិយា មនោទុច្ចរិតំ ហិត្វា មនសា សុចរិតំ ចរេ កាយេន សំវុតា ធីរា អថោ វាចាយ សំវុតា មនសា សំវុតា ធីរា តេ វេ សុបរិសំវុតា ។