អដ្ឋកថា ឆព្វគ្គិយវត្ថុទី ៨)
ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿងឆព្វគ្គិយភិក្ខុ ចប់ ។ ឥឡូវនេះ ខ្លួនអ្នកដូចស្លឹកឈើទុំហើយ ទាំងពួកបុរស របស់យមរាជ ប្រាកដដល់អ្នកហើយ ខ្លួនអ្នកតាំងនៅក្នុងមាត់សេចក្តីវិនាស សូម្បីស្បៀង គឺកុសលរបស់អ្នក ក៏មិនទាន់មានឡើយ ។ អ្នកចូរធ្វើកុសល ជាទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាមឲ្យឆាប់ទៅ ចូរជាអ្នកប្រាជ្ញទៅ បើអ្នក ( ធ្វើយ៉ាងនេះហើយ ) នឹងទៅជាអ្នកកម្ចាត់បង់មន្ទិលបាន មិនមានទីទួល គឺកិលេស នឹងដល់នូវភូមិរបស់ព្រះអរិយៈ ដូចជាទិព្វបាន ។ ឥឡូវនេះ ខ្លួនអ្នកត្រូវជរាចូលដល់ហើយ ជាអ្នករេបោដំណើរទៅកាន់ សម្នាក់យមរាជ មួយទៀត ទីសំចតក្នុងចន្លោះ មិនមានដល់អ្នកទេ សូម្បី ស្បៀងក៏មិនមានដល់អ្នក ។ អ្នកចូរធ្វើទីពឹងសម្រាប់ខ្លួនទៅ ចូរព្យាយាមឲ្យឆាប់ទៅ ចូរជាអ្នក ប្រាជទៅ បើអ្នក ( ធ្វើយ៉ាងនេះហើយ ) នឹងទៅជាអ្នកកម្ចាត់បង់មន្ទិលបាន មិនមានទីទួល គឺកិលេស នឹងមិនត្រូវចូលទៅកាន់ជាតិ ជរា ព្យាធិ មរណៈ ទៀតឡើយ ។ អ្នកមានប្រាជ្ញា គួរកម្ចាត់បង់មន្ទិលរបស់ខ្លួនបន្តិចម្តងៗ រាល់ៗ ខណៈ ដោយលំដាប់ ដូចជាងមាស ជម្រះស្នឹម ឬច្រែះរបស់មាស ដូច្នោះ ។ ច្រែះកើតអំពីដែក លុះកើតអំពីដែកនោះហើយ តែងស៊ីដែកនោះវិញ យ៉ាងណាមិញ កម្មទាំងឡាយរបស់ខ្លួន តែងនាំបុគ្គលអ្នកប្រព្រឹត្តកន្លងបញ្ញា ជាគ្រឿងជម្រះចិត្ត ឲ្យទៅកាន់ទុគ្គតិ ក៏យ៉ាងនោះឯង ។ មន្តទាំងឡាយ មានការមិនស្វាធ្យាយជាមន្ទិល ផ្ទះទាំងឡាយ មានការ មិនថែទាំជាមន្ទិល សេចក្តីខ្ជិល ជាមន្ទិលរបស់ពណ៌សម្បុរ សេចក្តីប្រមាទ ជាមន្ទិលរបស់បុគ្គលអ្នករក្សា ។ ការប្រព្រឹត្តអាក្រក់ ជាមន្ទិលរបស់សត្រូវ សេចក្តីកំណាញ់ ជាមន្ទិល រ