អដ្ឋកថា អដ្ឋកថា (គោឃាតកបុត្តវត្ថុទី ១
ចំណែកគោឃាតកៈ ងូតទឹកហើយត្រឡប់មក កាលភរិយានោះដួសភត្ត នាំចូលទៅ មួយអន្លើដោយបន្លែស្ងោរដើម្បីខ្លួន ទើបពោលថា សាច់នៅឯណា ភរិយាពោលថា នែអ្នក សាច់មិនមាន គោឃាតកៈពោលថា អញឲ្យសាច់ ដើម្បីអាំងហើយ ទើបទៅមិនមែនឬ ភរិយាពោលថា សម្លាញ់របស់អ្នកមក ប្រាប់ថា ភ្ញៀវរបស់ខ្ញុំមក ចូរនាងឲ្យសាច់ដែលគប្បីឲ្យដល់ខ្ញុំ កាលខ្ញុំឆ្លើយថា សាច់ដទៃក្រៅអំពីសាច់ដែលខ្ញុំទុកដើម្បីសម្លាញ់របស់អ្នកមិនមាន ម្យ៉ាងទៀត សម្លាញ់របស់អ្នកនោះ វៀរចាកសាច់ រមែងមិនបរិភោគ ក៏កាន់យកសាច់ នោះដោយខ្លួនឯង ទៅហើយ ។ គោឃាតកៈពោលថា អញវៀរចាកសាច់មិនបរិភោគភត្ត ចូរនាងនាំភត្ត នោះទៅ ភរិយាពោលថា ខ្ញុំអាចធ្វើអ្វីបាន សូមអ្នកបរិភោគចុះ ។ គោឃាតកៈនោះពោលថា អញមិនបរិភោគភត្ត ឲ្យភរិយានាំភត្តនោះទៅ ហើយ កាន់កាំបិតទៅកាន់សម្នាក់គោ ដែលកំពុងឈរក្រោយផ្ទះ ហើយលូក ដៃចូលទៅក្នុងមាត់ ទាញអណ្តាត យកកាំបិតកាត់ត្រង់គល់ ហើយកាន់យក ទៅអាំងលើរងើកភ្លើង ដាក់លើភត្តអង្គុយបរិភោគ ដុំភត្តមួយដុំ ដាក់សាច់មួយ ដុំក្នុងមាត់ ។ ក្នុងខណៈនោះឯង អណ្តាតរបស់គាត់ដាច់ធ្លាក់ចុះក្នុងថាស សម្រាប់ដាក់ភត្ត ។ ក្នុងខណៈនោះឯង គាត់បានវិបាកដែលឃើញសមដោយកម្ម គាត់ដូចជាគោដែលឈាមហូរចេញអំពីមាត់ ចូលទៅខាងក្នុងផ្ទះ ដើរ ដោយជង្គង់ ទ្រហោយំ ។ សម័យនោះ កូនរបស់គោឃាតកៈ ឈរមើលបិតាក្នុងទីជិត ។ គ្រា នោះ មាតាពោលនឹងគាត់ថា នែកូន ចូរកូនមើលពុកដែលដើរដោយជង្គង់ ទ្រហោយំត្រង់កណ្តាលផ្ទះដូចគោ សេចក្តីទុក្ខនេះ នឹងធ្លាក់លើអំបែងក្បាល របស់ឯង ឯងមិនត្រូវជាប់ជំពាក់នឹងម៉ែ ចូរធ្វើនូវសួស្តីដល់ខ្លួនគេចទៅចុះ ។ កូនរបស់គោឃាតកៈនោះ ត្រូវមរណភ័យគំរាម ថ្វាយបង្គំមាតាហើយគេចចេញ ទៅ កាលគេចទៅហើយ ទៅ