អញ្ញតរព្រាហ្មណវត្ថុទី ២
ក្បាលទី 34 · ទំព័រ 255
រឿង ព្រាហ្មណ៍ម្នាក់ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រាហ្មណ៍ម្នាក់ ត្រាស់ព្រះធម្មទេសនានេះថា អនុបុព្វេន មេធាវី ជាដើម ។ បានឮថា ថ្ងៃមួយ ព្រាហ្មណ៍នោះចេញទៅអំពីព្រលឹម បានឈរមើល ពួកភិក្ខុដណ្តប់ចីវរ ក្នុងទីដែលជាទីដណ្តប់ចីវររបស់ភិក្ខុ ។