តិស្សត្ថេរវត្ថុទី ៣

ក្បាលទី 34 · ទំព័រ 257

ដ្បិតថា កាលបើយ៉ាងនោះ បណ្ឌិតរមែងជាបុគ្គលឈ្មោះថា មានមន្ទិលដែល កម្ចាត់ហើយ គឺមិនមានកិលេស ដូចជាងមាសរម្លាយដុំមាសតែម្តងបុណ្ណោះ រមែងមិនអាចដេញមន្ទិលចេញ ហើយធ្វើគ្រឿងប្រដាប់ផ្សេងៗ បាន តែកាល រម្លាយដុំមាសរឿយៗ រមែងដេញមន្ទិលចេញបាន ខាងក្រោយ រមែងធ្វើឲ្យ ជាគ្រឿងប្រដាប់ផ្សេងៗ ច្រើនយ៉ាងបាន ដូច្នោះ ។