លាលុទាយិត្ថេរវត្ថុទី ៤

ក្បាលទី 34 · ទំព័រ 262

រឿង ព្រះលោឡុទាយិត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះលោឡុទាយី ត្រាស់ព្រះធម្មទេសនានេះថា អសជ្ឈាយមលា មន្តា ជាដើម ។ បានឮមកថា ពួកអរិយសាវ័កប្រមាណ ៥ កោដិ ក្នុងនគរសាវត្ថីថ្វាយ ទានមុនភត្តហើយ ក្រោយភត្ត កាន់វត្ថុទាំងឡាយ មានសប្បិ ប្រេង ទឹកឃ្មុំ ទឹកអំពៅ និងសំពត់ជាដើមទៅវិហារ ហើយស្តាប់ធម្មកថា ក្នុងកាលស្តាប់ធម៌ ហើយ ដើរទៅ រមែងពោលគុណរបស់ព្រះសារីបុត្ត និងព្រះមោគ្គល្លាន ។