អញ្ញតរកុលបុត្តវត្ថុទី ៥

ក្បាលទី 34 · ទំព័រ 266

និងចោរជាដើមខ្លះ ដោយអំណាចការឈានចុះកាន់ទីទាំងឡាយ មានស្រែស្រូវ សាលីជាដើមរបស់ពួកជនដទៃ ហើយទំពាស៊ីខ្លះ សូម្បីខ្លួនឯងរមែងដល់នូវ អាជាខ្លះ ការបរិភាសខ្លះ ។ ម្យ៉ាងទៀត កិលេសទាំងឡាយកន្លងចូលទៅ ដោយអំណាចសេចក្តី ប្រមាទ រមែងញ៉ាំងបព្វជិតដែលមិនរក្សាទ្វារ ៦ ឲ្យឃ្លាតចាកសាសនា ដូច្នោះ ទើបព្រះសាស្តាត្រាស់ថា បមាទោ រក្ខតោ មលំ អធិប្បាយថា ការប្រមាទ នោះ ឈ្មោះថា ជាមន្ទិល ព្រោះការប្រមាទ ជាទីតាំងនៃមន្ទិល ដោយការនាំ សេចក្តីវិនាសមក ។