ចូឡសារិវត្ថុទី ៦

ក្បាលទី 34 · ទំព័រ 270

រឿង ភិក្ខុឈ្មោះ ចូឡសារី លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធសទ្ធិវិហារិករបស់ ព្រះសារីបុត្តត្ថេរ ឈ្មោះចូឡសារី ទើបត្រាស់ព្រះធម្មទេសនានេះថា សុជីវំ អហិរិកេន ជាដើម ។ បានឮមកថា ថ្ងៃមួយ ព្រះចូឡសារីនោះ ធ្វើវេជ្ជកម្មហើយ បានភោជន ប្រណីតហើយកាន់យកចេញទៅ ជួបព្រះថេរៈតាមផ្លូវ ទើបពិតថា បពិត្រ លោកម្ចាស់ ភោជននេះខ្ញុំធ្វើវេជ្ជកម្មបានហើយ លោកម្ចាស់នឹងមិនបាន ភោជនបែបនេះក្នុងទីដទៃ សូមលោកម្ចាស់ឆាន់ភោជននេះ ខ្ញុំនឹងធ្វើវេជ្ជកម្មនាំ អាហារបែបនេះមកដើម្បីលោកម្ចាស់អស់កាលជានិច្ច ។ ព្រះថេរៈស្តាប់ពាក្យ របស់ព្រះចូឡសារីនោះហើយ ក៏អង្គុយស្ងៀម ចៀសចេញទៅហើយ ។ ភិក្ខុ ទាំងឡាយមកកាន់វិហារហើយ ក្រាបទូលសេចក្តីនោះដល់ព្រះសាស្តា ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធម្មតាបុគ្គលដែលមិនមាន ការខ្មាស ជាអ្នកឆ្គាំឆ្គងដូចក្អែក តាំងនៅក្នុងអនេសនៈ ២១ យ៉ាង រមែងរស់ នៅស្រួល ចំណែកបុគ្គលដែលសម្បូរដោយហិរិ និងឱត្តប្បៈ រមែងរស់នៅបាន ដោយលំបាក ដូច្នេះហើយ ទ្រង់បានភាសិតព្រះគាថាទាំងនេះថា សុជីវំ អហិរិកេន កាកសូរេន ធំសិនា បក្ខន្ទិនា បគព្ភេន សង្កិលិដ្ឋេន ជីវិតំ ។ ហិរីមតា ច ទុជ្ជីវំ និច្ចំ សុចិគវេសិនា អលីនេនាបគព្ភេន សុទ្ធាជីវេន បស្សតា ។ បុគ្គលមិនមានសេចក្តីអេនោខ្មាស ក្លៀវក្លាដូចសត្វក្អែក កម្ចាត់បង់នូវគុណរបស់អ្នកដទៃ ជាអ្នកឈ្លានពាន ( យក មុខ ) ជាអ្នកឃ្នើសឃ្នង ជាមនុស្សសៅហ្មង រស់នៅ ដោយងាយ ។ ចំណែកបុគ្គលអ្នកមានសេចក្តីអេនោខ្មាស ស្វែងរកអំពើស្អាតជានិច្ច មិនឡេះឡោះ មិនឃ្នើសឃ្នង រស់នៅដោយកម្មដ៏បរិសុទ្ធ អ្នកឃើញត្រូវ រស់នៅ ដោយលំបាក ។