អដ្ឋកថា ចូឡសារិវត្ថុទី ៦
បទថា កាកសូរេន បានដល់ ដូចក្អែកក្លៀវក្លា អធិប្បាយថា ដូចក្អែក ក្លៀវក្លា ប្រាថ្នានឹងពាំវត្ថុទាំងឡាយ មានបបរជាដើមក្នុងផ្ទះនៃត្រកូលទាំងឡាយ ទំក្នុងទីទាំងឡាយ មានជញ្ជាំងជាដើមហើយ ដឹងថាគេក្រឡេកមើលខ្លួន ធ្វើដូចជា មិនបានឃើញ ដូចជាបញ្ជូនចិត្តទៅក្នុងទីដទៃ និងធ្វើដូចដេកលក់ កំណត់ ការភ្លេចខ្លួនរបស់មនុស្សបានហើយ ក៏ឆាប កាលពួកមនុស្សដេញថា សុ សុ នោះឯង ក៏ពាំអាហារពេញមាត់អំពីភាជនៈ ហើយហើរគេចទៅ យ៉ាងណា សូម្បីបុគ្គលមិនមានការខ្មាស ក៏ដូច្នោះដូចគ្នា ចូលទៅកាន់ស្រុកជាមួយភិក្ខុ ទាំងឡាយហើយ រមែងកំណត់ទីទាំងឡាយ មានទីតាំងនៃបបរ និងភត្តជាដើម ភិក្ខុទាំងឡាយត្រាច់ទៅបិណ្ឌបាតក្នុងស្រុកនោះ ទទួលយកអាហារ ញ៉ាំង អត្តភាពឲ្យប្រព្រឹត្តទៅ ទៅកាន់រោងឆាន់ ពិចារណា ឆាន់បបរហើយ ធ្វើកម្ម ដ្ឋានទុកក្នុងចិត្ត ស្វាធ្យាយ បោសសម្ហាតរោងឆាន់ ចំណែកបុគ្គលនេះ មិនធ្វើវត្ថុណាមួយ ជាអ្នកបែរមុខទៅកាន់ស្រុក ត្រូវភិក្ខុទាំងឡាយប្រាប់ថា ចូរមើលបុគ្គលនេះ ហើយសម្លឹងមើល ក៏ធ្វើដូចជាមិនក្រឡេកមើល ដូច បញ្ជូនទៅក្នុងទីដទៃ ដូចដេកលក់ ធ្វើដូចខ្ទាស់ក្ឌុំ ធ្វើអកប្បកិរិយាដូចរៀបចំ ចីវរ ពោលថា ការងាររបស់ខ្ញុំឈ្មោះនេះមាន ក្រោកចាកអាសនៈចូលទៅ ស្រុក ចូលទៅកាន់ផ្ទះខ្នងឯណានីមួយ បណ្តាផ្ទះដែលបានកំណត់ហើយអំពី ព្រលឹម ។ កាលពួកមនុស្សក្នុងផ្ទះរាំងទ្វារហើយ អង្គុយរវៃអំបោះត្រង់មាត់ ទ្វារ យកដៃម្ខាងច្រានទ្វារហើយ ចូលទៅខាងក្នុង ។ លំដាប់នោះ មនុស្ស ទាំងនោះឃើញបុគ្គលនោះហើយ មិនប្រាថ្នា និមន្តឲ្យអង្គុយលើអាសនៈ រួច ថ្វាយរបស់ មានយាគូជាដើមដែលមាន ។ បរិភោគតាមត្រូវការហើយ កាន់ យករបស់ចំណែកដ៏សេស ដោយបាត្រ ចៀសចេញទៅ បុគ្គលនេះឈ្មោ