អដ្ឋកថា តិស្សទហរវត្ថុទី ៨

ក្បាលទី 34 · ទំព័រ 278

សូម្បីអសទិសទាន ក៏តិះដៀលដូចគ្នា បានរបស់ត្រជាក់ក្នុងរោងទានរបស់អរិយសាវ័កទាំងនោះ រមែងតិះដៀលថា ត្រជាក់ បានរបស់ក្តៅតិះដៀលថា ក្តៅ កាលគេឲ្យ តិច រមែងតិះដៀលថា ព្រោះហេតុអ្វី ទើបជនទាំងនេះឲ្យរបស់បន្តិចបន្តួច សូម្បីគេឲ្យច្រើន ក៏តិះដៀលថា ក្នុងផ្ទះរបស់ជនទាំងនេះ ប្រហែលជាមិន មានកន្លែងទុកដាក់ ធម្មតាបុគ្គលគួរឲ្យវត្ថុល្មមញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅដល់ ភិក្ខុទាំងឡាយ មិនមែនឬ យាគូ និងភត្តបុណ្ណេះ រមែងវិបត្តិទៅមិនមាន ប្រយោជន៍ឡើយ តែពោលប្រារព្ធញាតិរបស់ខ្លួនជាដើមថា គួរសរសើរផ្ទះ របស់ពួកញាតិរបស់ខ្ញុំ ជារោងអង្គាសរបស់ភិក្ខុទាំងឡាយ ដែលមកហើយ អំពីទិសទាំង ៤ ដូច្នេះហើយ រមែងញ៉ាំងនូវពាក្យសរសើរឲ្យប្រព្រឹត្តទៅ ។ ព្រះតិស្សៈនោះ ជាកូនរបស់អ្នករក្សាទ្វារម្នាក់ ត្រាច់ទៅជាមួយពួកជាង ឈើ ដែលត្រាច់ទៅកាន់ជនបទ ដល់នគរសាវត្ថី បួសហើយ ។ គ្រានោះ ភិក្ខុទាំងឡាយឃើញលោក ដែលត្រាច់តិះដៀលទានរបស់ មនុស្សទាំងឡាយយ៉ាងនោះ គិតគ្នាថា ពួកយើងនឹងសាកសួរភិក្ខុនោះ ទើប សួរថា អាវុសោ ពួកញាតិរបស់លោកនៅឯណា បានឮថា នៅក្នុងស្រុក ឈ្មោះនោះ ទើបបញ្ជូនភិក្ខុកំលោះទៅ ២-៣ រូប ។ ភិក្ខុកំលោះទាំងនោះទៅកាន់ស្រុកនោះហើយ កាលអ្នកស្រុកនិមន្តឲ្យគង់ ត្រង់រោងឆាន់ហើយ ធ្វើសក្ការៈ ទើបសួរថា កំលោះឈ្មោះតិស្សៈ ចេញអំពី ស្រុកនេះទៅបួសហើយមានឬ ជនពួកណាជាញាតិរបស់តិស្សៈនោះ មនុស្ស ទាំងឡាយគិតថា ក្នុងស្រុកនេះកុមារចេញអំពីផ្ទះនៃត្រកូលទៅបួសហើយមិន មាន ភិក្ខុទាំងនេះពោលដល់អ្នកណាហ្ន៎ ហើយសាកសួរថា បពិត្រលោកម្ចាស់ ពួកយើងទាំងឡាយបានឮថា កូនរបស់អ្នករក្សាទ្វារម្នាក់ ត្រាច់ទៅជាមួយពួក ជាងឈើបួសហើយ លោកម្ចាស់ទាំងឡាយពោលសំដៅយកលោ