បញ្ចឧបាសកវត្ថុទី ៩

ក្បាលទី 34 · ទំព័រ 282

ធ្វើឲ្យមានឫសដាច់ហើយ ដោយអរហត្តមគ្គញ្ញាណ បុគ្គលនោះ តែងតែ សម្រេចសមាធិ មានប្រការដូចពោលហើយ ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង ភិក្ខុកំលោះ ឈ្មោះ តិស្សៈ ចប់ ៥ រឿង ឧបសក ៥ នាក់ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធឧបាសក ៥ នាក់ ត្រាស់ព្រះធម្មទេសនានេះថា នត្ថិ រាគសមោ អគ្គិ ជាដើម ។