សុភទ្ទបរិព្វាជកវត្ថុទី ១២)

ក្បាលទី 34 · ទំព័រ 302

សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា ឧជ្ឈានសញ្ញិនោ សេចក្តីថា បណ្តាធម៌ ទាំងឡាយ មានឈានជាដើម ធម៌ណាមួយរមែងមិនចម្រើនដល់បុគ្គលដែល ឈ្មោះថា ច្រើនទៅដោយការលើកទោស ព្រោះភាពជាបុគ្គលគន់រំពៃទោស របស់អ្នកដទៃថា គួរស្លៀកយ៉ាងនេះ គួរដណ្តប់យ៉ាងនេះជាដើម ។ ដោយ ពិត អាសវៈទាំងឡាយរមែងចម្រើន ព្រោះហេតុនោះ ទើបបុគ្គលនោះ ឈ្មោះ ថា ជាអ្នកនៅឆ្ងាយ គឺឆ្ងាយក្រៃលែងអំពីការអស់ទៅនៃអាសវៈ ពោលគឺ អរហត្ត ។