អដ្ឋកថា ឆព្វគ្គិយវត្ថុទី ២
ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង មហាមាត្យអ្នកវិនិច្ឆ័យក្តី ចប់ ៥ រឿង ឆព្វគ្គិយភិក្ខុ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធពួកឆព្វគ្គិយភិក្ខុ ត្រាស់ព្រះធម្មទេសនានេះថា ន តេន បណ្ឌិតោ ហោតិ ជាដើម ។ បានឮថា ភិក្ខុទាំងនោះ ធ្វើរោងភត្តឲ្យកខ្វក់ក្នុងវត្តខ្លះ ក្នុងស្រុកខ្លះ ។ សម័យមួយ ភិក្ខុទាំងឡាយសួរភិក្ខុកំលោះ និងសាមណេរដែលធ្វើភត្តកិច្ចក្នុង ស្រុកហើយមកថា អាវុសោ រោងភត្តដូចម្តេច ភិក្ខុកំលោះ និងសាមណេរឆ្លើយ ថា បពិត្រលោកម្ចាស់ កុំសួរឡើយ ពួកឆព្វគ្គិយភិក្ខុពោលថា ពួកយើងជា អ្នកឈ្លាស ពួកយើងជាបណ្ឌិត នឹងប្រហារភិក្ខុទាំងនេះ រោយសំរាមត្រង់សីសៈ ហើយនាំចេញទៅ ហើយចាប់ខ្នងពួកខ្ញុំរោយសំរាម ក្នុងរោងភត្តឲ្យកខ្វក់ ។ ភិក្ខុទាំងឡាយ ទៅកាន់សម្នាក់ព្រះសាស្តាហើយ ក្រាបទូលរឿងនោះ ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតមិនហៅបុគ្គលដែល ច្រើនដោយការបៀតបៀនថាជាបណ្ឌិតឡើយ តែតថាគតហៅបុគ្គលដែលមាន ការក្សេម មិនមានពៀរ មិនមានភ័យថា ជាបណ្ឌិត ដូច្នេះហើយ ត្រាស់ព្រះ គាថានេះថា ន តេន បណ្ឌិតោ ហោតិយា វតា ពហុ ភាសតិ ខេមី អវេរ អភយោ បណ្ឌិតោតិ បវុច្ចតិ ។ បុគ្គលនិយាយច្រើន ដោយហេតុមានប្រមាណបុនណា ឈ្មោះថា ជាបណ្ឌិត ដោយហេតុមានប្រមាណបុណ្ណោះ មិនទាន់បានទេ លុះត្រាតែបុគ្គលដែលមានសេចក្តីក្សេម មិនមានពៀរ មិនមានភ័យ ទើបហៅថា បណ្ឌិតបាន ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា យាវតា ជាដើម សេចក្តីថា បុគ្គលមិន ឈ្មោះថា ជាបណ្ឌិត ព្រោះហេតុដែលនិយាយច្រើនក្នុងជំនុំសង្ឃជាដើមឡើយ ចំណែកបុគ្គលណា ខ្លួនឯងជាបុគ្គលមានសេចក