អដ្ឋកថា ឯកុទានខីណាសវត្ថេរវត្ថុទី ៣

ក្បាលទី 34 · ទំព័រ 314

បានឮថា ព្រះថេរៈនោះនៅក្នុងដងព្រៃមួយកន្លែង តែមួយអង្គឯង ឧទានតែមួយ ១ បុណ្ណោះថា សេចក្តីសោកទាំងឡាយ រមែងមិនមានដល់បុគ្គលដែលមាន ចិត្តមាំទាំ មិនប្រមាទ ជាមុនី សិក្សាក្នុងផ្លូវនៃមោនបដិបត្តិ ជា អ្នកមិនញាប់ញ័រ ស្ងប់រម្ងាប់ហើយ មានសតិសព្វកាល ។ បានឮថា ក្នុងថ្ងៃឧបោសថ លោកប្រកាសការស្តាប់ធម៌ រមែងពោល គាថានេះ ។ សំឡេងទេវតាសាធុការ ដូចសំឡេងផែនដីស្រុត ។ ឧបោសថ ថ្ងៃមួយ ភិក្ខុទ្រទ្រង់បិដក ២ រូប មានបរិវារមួយរូប ៥០០ បានទៅលំនៅ របស់លោក គ្រាន់តែឃើញភិក្ខុនោះបុណ្ណោះ ក៏មានចិត្តត្រេកអរ ពោលថា លោកម្ចាស់ទាំងឡាយ និមន្តមកទីនេះជាការល្អហើយ ថ្ងៃនេះ ពួកខ្ញុំនឹងស្តាប់ ធម៌ក្នុងសម្នាក់របស់លោកម្ចាស់ទាំងឡាយ ។ ពួកភិក្ខុពោលថា អាវុសោ មនុស្សស្តាប់ធម៌ក្នុងទីនេះ មានឬ ព្រះឯកុទានពោលថា មាន លោកម្ចាស់ ដងព្រៃនេះ មានសំឡេងទេវតាឲ្យសាធុការរំពងព្រៃ ក្នុងថ្ងៃស្តាប់ធម៌ ។ បណ្តាភិក្ខុ ២ រូបនោះ ព្រះថេរៈទ្រទ្រង់ព្រះត្រៃបិដក មួយអង្គសូធ្យធម៌ មួយអង្គពោលធម៌ ទេវតាមួយអង្គក៏មិនបានឲ្យសាធុការ ទើបភិក្ខុទាំងនោះ ពោលថា អាវុសោ លោកពោលថា ក្នុងថ្ងៃស្តាប់ធម៌ពួកទេវតាក្នុងដងព្រៃនេះ តែងឲ្យសាធុការដោយសំឡេងខ្លាំង ចុះថ្ងៃនេះដូចម្តេច ព្រះឯកុទានពោលថា ក្នុងថ្ងៃដទៃៗ យ៉ាងនោះ តែថ្ងៃនេះ ខ្ញុំមិនដឹងថា មានរឿងអ្វីឡើយ ពួកភិក្ខុ ពោលថា អាវុសោ បើយ៉ាងនោះ ចូរលោកពោលធម៌ចុះ ។ ព្រះថេរៈចាប់ផ្លិតវាលវីជនី អង្គុយលើអាសនៈហើយ ពោលគាថានោះ ឯង ទេវតាទាំងឡាយបានឲ្យសាធុការដោយសំឡេងខ្លាំង ។ គ្រានោះ ភិក្ខុដែល ជាបរិវារព្រះថេរៈទាំងពីរលើកទោសថា ទេវតាក្នុងព្រៃនេះ ឲ្យសាធុការដោយ យល់មុខ កាលភិក្ខុទ្រទ្រង់បិដកពោលប្រមាណបុណ្ណេះ