អដ្ឋកថា លកុណ្ឌកភទ្ទិយត្ថេរវត្ថុទី ៤

ក្បាលទី 34 · ទំព័រ 317

បាទព្រះគាថាថា យោ ធម្មំ នប្បមជ្ជតិ សេចក្តីថា បុគ្គលណាជាអ្នក មានសេចក្តីព្យាយាមប្រារព្ធហើយ ទន្ទឹងនូវការចាក់ធ្លុះថា អញនឹងចាក់ធ្លុះក្នុង ថ្ងៃនេះឯង ឈ្មោះថា រមែងមិនប្រមាទក្នុងធម៌ បុគ្គលនេះ ឈ្មោះថា ទ្រទ្រង់ នូវធម៌ដូចគ្នា ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង ព្រះឯកុទានត្ថេរ ចប់ ៥ រឿង ព្រះលកុណ្ឌកភទ្ទិយត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះលកុណ្ឌកភទ្ទិយត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា ន តេន ថេរោ ហោតិ ជាដើម ។ សេចក្តីពិស្តារ ថ្ងៃមួយ កាលព្រះថេរៈនោះទៅកាន់ទីបម្រើព្រះសាស្តា លុះចៀសចេញទៅហើយ ភិក្ខុនៅព្រៃប្រមាណ ៣០ រូប ក៏ឃើញលោក រួច មកថ្វាយបង្គំព្រះសាស្តា ហើយអង្គុយ ។ ព្រះសាស្តាទ្រង់ទតឃើញឧបនិស្ស័យ អរហត្តរបស់ភិក្ខុទាំងនោះហើយ ត្រាស់សួរបញ្ញានេះថា ព្រះថេរៈមួយអង្គ ចេញអំពីទីនេះ តើពួកអ្នកឃើញដែរឬទេ ពួកភិក្ខុទូលថា បពិត្រព្រះអង្គ មិន ឃើញទេ ព្រះសាស្តាត្រាស់ថា ពួកអ្នកឃើញព្រះថេរៈនោះមិនមែនឬ ពួកភិក្ខុ ក្រាបទូលថា បពិត្រព្រះអង្គ ឃើញសាមណេរមួយរូប ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ នុ៎ះមិនមែនសាមណេរទេ នុ៎ះជាព្រះថេរៈ ពួកភិក្ខុក្រាប ទូលថា បពិត្រព្រះអង្គ ព្រះថេរៈនោះតូចពេក ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតមិនហៅថា ថេរៈ ព្រោះភាពជាបុគ្គលចាស់ ព្រោះហេតុគ្រាន់តែអង្គុយលើអាសនៈនៃថេរៈទេ ឯបុគ្គលណា ចាក់ធ្លុះនូវសច្ចៈទាំងឡាយ ហើយតាំងនៅក្នុងភាពជាបុគ្គលមិន បៀតបៀនមហាជន បុគ្គលនេះ ឈ្មោះថា ព្រះថេរៈ ដូច្នេះហើយ បាន ត្រាស់ព្រះគាថានេះថា ន តេន ច ថេរោ ហោតិ យេនស្ស បលិត