សម្ពហុលភិក្ខុវត្ថុទី ៥
ក្បាលទី 34 · ទំព័រ 320
រឿង ភិក្ខុច្រើនរូប លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុច្រើនរូប ត្រាស់ព្រះធម្មទេសនានេះថា ន វាក្ករណមត្តេន ជាដើម ។ សេចក្តីពិស្តារ សម័យមួយ ព្រះថេរៈពួកខ្លះ ឃើញភិក្ខុកំលោះ និង សាមណេរធ្វើការបម្រើទាំងឡាយ មានជ្រលក់ចីវរដល់អាចារ្យជាដើម ដែល ប្រាប់ធម៌របស់ខ្លួននោះឯង គិតថា សូម្បីអញក៏ឈ្លាសក្នុងលទ្ធិព្យញ្ជនៈ ផល ណាមួយមិនមានដល់អញឡើយ បើដូច្នោះ អញគប្បីចូលគាល់ព្រះសាស្តា ទូលយ៉ាងនេះថា បពិត្រព្រះអង្គ ពួកខ្ញុំព្រះអង្គជាអ្នកឈ្លាសក្នុងលទ្ធិព្យញ្ជនៈ សូមទ្រង់ប្រាប់ភិក្ខុកំលោះ និងសាមណេរទាំងឡាយថា ចូរពួកអ្នករៀនធម៌ក្នុង សម្នាក់របស់អាចារ្យដទៃហើយ បើមិនទាន់សាកសួរក្នុងសម្នាក់របស់ភិក្ខុទាំងនេះ ហើយកុំស្វាធ្យាយ លាភសក្ការៈនឹងចម្រើនដល់អ្នកទាំងឡាយដោយអាការ យ៉ាងនេះឯង ព្រះថេរៈទាំងនោះ ចូលទៅគាល់ព្រះសាស្តាហើយ ក្រាបទូល យ៉ាងនោះ ។