អដ្ឋកថា សម្ពហុលភិក្ខុវត្ថុទី ៥
ព្រះសាស្តាទ្រង់ស្តាប់ពាក្យរបស់ភិក្ខុទាំងនោះហើយ ទ្រង់ជ្រាប ថា បុគ្គលណាម្នាក់ពោលយ៉ាងនោះបាន ដោយអំណាចប្រពៃណីក្នុងសាសនា នេះបុណ្ណោះ តែភិក្ខុទាំងនេះអាស្រ័យលាភសក្ការៈ ទើបត្រាស់ថា តថាគតមិន ហៅពួកអ្នកថាជាបុគ្គលល្អ ព្រោះហេតុត្រឹមតែនិយាយ ចំណែកបុគ្គលណាកាត់បង់ នូវធម៌ មានច្រណែនជាដើមទាំងនេះបានហើយ ដោយអរហត្តមគ្គ បុគ្គល នោះឯង ឈ្មោះថាជាមនុស្សល្អ ដូច្នេះហើយ បានត្រាស់ព្រះគាថាទាំងនេះថា ន វាក្ករណមត្តេន វណ្ណបេក្ខរតាយ វា សាធុរូបេ នរោ ហោតិ ឥស្សុកី មច្ឆរី សថោ ។ យស្ស ចេតំ សមុច្ឆិន្នំ មូលឃច្ឆំ សមូហតំ ស វន្តទោសោ មេធាវី សាធុរូបេតិ វុច្ចតិ ។ បុគ្គលមានសេចក្តីបឫស្យា មានសេចក្តីកំណាញ់ ជាអ្នក អួតអាង ឈ្មោះថា ជាមនុស្សល្អដោយហេតុត្រឹមតែធ្វើ ការនិយាយពាក្យ ( ល្អ ) ឬដោយភាពជាអ្នកមានសម្បុរ ជាទីគាប់ចិត្តក ៏មិនទាន់បានទេ លុះត្រាតែទោសជាត មានបឫស្យាជាដើមនោះ បុគ្គលណាផ្តាច់ផ្តិលដកឡើង ធ្វើឲ្យ មានឫសគាល់ដាច់ហើយ បុគ្គលនោះ ជាអ្នកមានទោស ខ្ជាក់ចោលហើយ ជាអ្នកមានប្រាជ្ញា ទើបហៅថា ជា មនុស្សល្អបាន ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា ន វាក្ករណមត្តេន សេចក្តីថា ព្រោះហេតុ ត្រឹមតែធ្វើការនិយាយ គឺត្រឹមតែពាក្យដែលដល់ព្រមដោយលក្ខណៈ ។ បទថា វណ្ណបេក្ខរតាយ វា គឺព្រោះភាពជាអ្នកញ៉ាំងចិត្តឲ្យឆ្អែតដោយមានសរីរៈ សម្បូរដោយពណ៌សម្បុរ ។ បទថា នរោ ជាដើម សេចក្តីថា នរៈមិនមាន ចិត្តច្រណែនព្រោះលាភអ្នកដទៃជាដើម ប្រកបដោយសេចក្តីកំណាញ់ ៥ យ៉ាង ឈ្មោះថា ជាអ្នកអួតអាង ព្រោះគប់រកធម៌ខាងសត្រូវ និងឈ្មោះថា