ហត្ថកវត្ថុទី ៦
ក្បាលទី 34 · ទំព័រ 322
បុគ្គលល្អ ព្រោះហេតុមានប្រមាណបុណ្ណេះ មិនទាន់បានទេ ។ ពីរបទថា យស្ស ចេតំ ជាដើម សេចក្តីថា ចំណែកបុគ្គលណាកាត់នូវ ទោសជាត មានការច្រណែនជាដើម បានជាសមុច្ឆេទហើយ ដោយអរហត្តមគ្គញ្ញាណដកឡើង ធ្វើឲ្យដាច់ឫសគាល់ហើយ បុគ្គលនោះ មានទោសខ្ជាក់ ចោលហើយ ប្រកបដោយបញ្ញាដ៏រុងរឿងក្នុងធម៌ ព្រះមានព្រះភាគត្រាស់ថា ជាបុគ្គលល្អ ។