អញ្ញតរព្រាហ្មណវត្ថុទី ៧
ក្បាលទី 34 · ទំព័រ 324
សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា មុណ្ឌកេន សេចក្តីថា ព្រោះហេតុត្រឹមតែ ក្បាលត្រងោល ។ បទថា អព្វតោ គឺវៀរចាកសីលវត្ត និងធុតង្គវត្ត ។ ពីរបទថា អលិកំ ភណំ សេចក្តីថា បុគ្គលពោលមុសាវាទ ប្រកបដោយការចង ់បានក្នុងអារម្មណ៍ដែលមិនទាន់មកដល់ និងដោយចំណង់ក្នុងអារម្មណ៍ដែល មកដល់ហើយ ឈ្មោះថាជាសមណៈដូចម្តេចបាន ។