អដ្ឋកថា តិត្ថិយវត្ថុទី ៨
បទថា សង្ខាយ គឺដោយញាណ ។ បទថា លោកេ ជាដើម សេចក្តីថា បុគ្គលដឹងធម៌ទាំងអស់ក្នុងលោក មានខន្ធលោកជាដើមយ៉ាងនេះ ថា ខន្ធទាំងនេះ ជាខាងក្នុង ខន្ធទាំងនេះ ជាខាងក្រៅ ត្រាច់ទៅ បុគ្គលនោះ ព្រះសាស្តាត្រាស់ហៅថា ភិក្ខុ ព្រោះជាអ្នកទម្លាយកិលេសទាំងឡាយ ដោយ ញាណនោះហើយ ។ ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង ព្រាហ្មណ៍ម្នាក់ ចប់ ៥ រឿង តិរ្ថិយ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធពួកតិរ្ថិយត្រ ាស់ ព្រះធម្មទេសនានេះថា ន មោនេន ជាដើម ។ បានឮថា ពួកតិរ្ថិយទាំងនោះ ធ្វើអនុមោទនាដល់ពួកមនុស្សក្នុងទីដែល ខ្លួនបរិភោគហើយ ពោលមង្គលដោយន័យជាដើមថា សេចក្តីក្សេមចូរមាន សេចក្តីសុខចូរមាន អាយុចូរចម្រើន ក្នុងទីឈ្មោះនោះ មានភក់ ក្នុងទីឈ្មោះ នោះ មានបន្លា ការទៅក្នុងទីបែបនោះ មិនគួរ ហើយចៀសចេញទៅ ។ ក្នុង បឋមពោធិកាល កាលដែលព្រះសាស្តាទ្រង់មិនទាន់អនុញ្ញាត អនុមោទនាវិធីជាដើម ភិក្ខុទាំងឡាយក៏មិនធ្វើអនុមោទនាដល់ពួកមនុស្សក្នុងរោងភត្តឡើយ រមែងចៀសចេញទៅ ។ ពួកមនុស្សលើកទោសថា ពួកយើងបានស្តាប់ មង្គលអំពីសំណាក់របស់តិរ្ថិយទាំងឡាយ តែលោកម្ចាស់ទាំងឡាយនៅស្ងៀម ចៀសចេញទៅហើយ ។ ភិក្ខុទាំងឡាយក្រាបទូលសេចក្តីនោះ ដល់ព្រះសាស្តា ។ ព្រះសាស្តា ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តាំងអំពីនេះទៅ ចូរអ្នកទាំងឡាយធ្វើអនុមោទនាក្នុងទីទាំងឡាយ មានរោងភត្តជាដើម តាម សប្បាយចុះ ចូរពោលឧបនិសិន្នកថាចុះ ភិក្ខុទាំងនោះធ្វើយ៉ាងនោះហើយ ។