អដ្ឋកថា ពាលិសិកវត្ថុទី ៩

ក្បាលទី 34 · ទំព័រ 330

សេចក្តីពិស្តារ ថ្ងៃមួយ ព្រះសាស្តាទ្រង់ឃើញឧបនិស្ស័យនៃសោតាបត្តិមគ្គរបស់អរិយៈនោះ ទ្រង់យាងបិណ្ឌបាតក្នុងស្រុក តាមទ្វារទិសខាងជើង នៃក្រុងសាវត្ថី ដែលភិក្ខុសង្ឃចោមរោម យាងមកអំពីស្រុកនោះ ។ ខណៈ នោះអ្នកស្ទូចត្រី ស្ទូចត្រីដោយសន្ទូច ឃើញភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន បានបោះដងសន្ទូចចោលឈរហើយ ។ ព្រះសាស្តា យាងត្រឡប់ ប្រថាប់ឈរមិនឆ្ងាយអំពីព្រានសន្ទូចនោះ ត្រាស់សួរឈ្មោះរបស់សាវ័កទាំងឡាយ មានព្រះសារីបុត្តជាដើមថា អ្នក ឈ្មោះអ្វី អ្នកឈ្មោះអ្វី សាវ័កទាំងនោះក៏ក្រាបទូលឈ្មោះរបស់ខ្លួនថា បពិត្រ ព្រះអង្គ ខ្ញុំព្រះអង្គឈ្មោះសារីបុត្ត បពិត្រព្រះអង្គ ខ្ញុំព្រះអង្គឈ្មោះមោគ្គល្លាន ជាដើម ។ ព្រានសន្ទូចគិតថា ព្រះសាស្តាត្រាស់សួរឈ្មោះសាវ័កគ្រប់អង្គ ម្តេចក៏មិនត្រាស់សួរឈ្មោះរបស់អញផង ។ ព្រះសាស្តាទ្រង់ជ្រាបសេចក្តីប្រាថ្នារបស់ព្រានសន្ទូចនោះ ទើបត្រាស់សួរ ថា នែអ្នក តើអ្នកឈ្មោះអ្វី កាលបុរសនោះក្រាបទូលថា បពិត្រព្រះអង្គ ខ្ញុំ ព្រះអង្គឈ្មោះអរិយៈ ទើបត្រាស់ថា នែអ្នក បុគ្គលដែលសម្លាប់សត្វដូចអ្នក មិនឈ្មោះថាអរិយៈឡើយ ចំណែកបុគ្គលដែលតាំងនៅក្នុងការមិនបៀតបៀន មហាជន ទើបឈ្មោះថា អរិយៈ ដូច្នេះហើយ ត្រាស់ព្រះគាថានេះថា ន តេន អរិយោ ហោតិ យេន បណានិ ហឹសតិ អហឹសា សព្វបណានំ អរិយាតិ បវុច្ចតិ ។ បុគ្គលបៀតបៀនសត្វទាំងឡាយ ដោយហេតុណា មិនបាន ឈ្មោះថា ជាអរិយៈ ដោយហេតុនោះទេ បុគ្គលដែល តថាគតហៅថាអរិយៈ ព្រោះមិនបៀតបៀនសត្វទាំងពួង ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា អហឹសា សេចក្តីថា ព្រោះមិនបៀតបៀន ។ មានអធិប្បាយដូច្នេះថា បុគ្គលមិនឈ្មោះថាអរិយៈ ព្រោះហេតុដែល បៀតបៀនសត្វទាំងឡាយ ចំណែកបុគ្គ