សម្ពហុលសីលាទិសម្បន្នភិក្ខុវត្ថុទី ១០)

ក្បាលទី 34 · ទំព័រ 332

ក្នុងកាលចប់ទេសនា ព្រានសន្ទូច តាំងនៅក្នុងសោតាបត្តិផលហើយ ទេសនាមានប្រយោជន៍ដល់បុគ្គលដែលប្រជុំគ្នាហើយ ដូច្នេះឯង ។ រឿង ព្រានសន្ទូចឈ្មោះអរិយៈ ចប់ ៥ រឿង ភិក្ខុច្រើនរូប លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុច្រើនរូបដែល ដល់ព្រមដោយគុណ មានសីលជាដើម ត្រាស់ព្រះធម្មទេសនានេះថា ន សីលព្វតមត្តេន ជាដើម ។ បានឮថា បណ្តាភិក្ខុទាំងនោះ ពួកខ្លះមានការគិតយ៉ាងនេះថា ពួកយើង មានសីលបរិបូណ៌ហើយ ពួកយើងទ្រទ្រង់នូវធុតង្គ ពួកយើងជាពហូសូត ពួកយើង នៅក្នុងសេនាសនៈស្ងាត់ ពួកយើងបានឈាន អរហត្ត ពួកយើងបាន មិនលំបាក ពួកយើងនឹងសម្រេចអរហត្តក្នុងថ្ងៃដែលពួកយើងត្រូវការនោះឯង បណ្តាភិក្ខុទាំងនោះ ភិក្ខុដែលជាអនាគាមីគិតយ៉ាងនេះថា ឥឡូវនេះ អរហត្ត ពួកយើងបានមិនលំបាក ។ ថ្ងៃមួយ ភិក្ខុទាំងអស់ ចូលទៅគាល់ព្រះសាស្តា ថ្វាយបង្គំហើយ កាលព្រះសាស្តាត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ កិច្ចនៃ បព្វជិតរបស់ពួកអ្នកដល់ទីបំផុតហើយឬ ក៏ក្រាបទូលយ៉ាងនេះថា បពិត្រព្រះអង្គ ពួកខ្ញុំព្រះអង្គបែបនេះ បែបនេះ ព្រោះដូច្នោះ ទើបពួកខ្ញុំព្រះអង្គគិតថា ពួកយើងអាចសម្រេចអរហត្ត ក្នុងខណៈដែលប្រាថ្នាហើយនោះឯង ដូច្នេះ ។ ព្រះសាស្តា ទ្រង់ស្តាប់ពាក្យរបស់ភិក្ខុទាំងនោះហើយត្រាស់ថា ម្នាលភិក្ខុ ទាំងឡាយ ឈ្មោះថា ភិក្ខុ ទោះឃើញថាទុក្ខក្នុងភពរបស់ពួកយើងតិចតួច ដោយគុណត្រឹមតែភាពជាអ្នកមានសីលបរិសុទ្ធជាដើម ឬដោយគុណត្រឹមតែ សេចក្តីសុខរបស់ព្រះអនាគាមី មិនគួរ បើមិនទាន់ដល់នូវការអស់អាសវៈ មិនគប្បីឲ្យនូវការគិតកើតឡើងថា អញដល់សេចក្តីសុខហើយ ទើបត្រាស់ ព្រះគាថានេះថា ន សីលព្វតមត្តេន ពាហុសច្ចេន វា បន អថវា សមាធិលាភេន វ