អដ្ឋកថា សម្ពហុលសីលាទិសម្បន្នភិក្ខុវត្ថុទី ១០)
បទថា ពាហុសច្ចេន វា សេចក្តីថា ឬដោយហេតុត្រឹមតែភាពជា បុគ្គលរៀនបិដក ៣ ។ បទថា សមាធិលាភេន សេចក្តីថា ឬដោយការបានសមាបត្តិ ៨ ។ បទថា នេក្ខម្មសុខំ គឺសុខរបស់ព្រះអនាគាមី ព្រោះដូច្នោះ ភិក្ខុកុំដល់ នូវការទុកចិត្ត ដោយហេតុមានប្រមាណត្រឹមតែដឹងបុណ្ណេះថា អញពាល់ត្រូវ សុខរបស់ព្រះអនាគាមី ។ បទថា អបុថុជ្ជនសេវិតំ សេចក្តីថា ដែលបុថុជ្ជនទាំងឡាយសេពមិន បាន គឺដែលព្រះអរិយៈសេពហើយតែម្យ៉ាង ។ ភិក្ខុទាំងនោះ ព្រះដ៏មាន ព្រះភាគ កាលទ្រង់សាកសួរភិក្ខុរូបណាមួយអង្គ ក៏ត្រាស់ថា ភិក្ខុ ។ បទថា វិស្សាសមាបទិ សេចក្តីថា កុំដល់នូវការទុកចិត្ត មានពាក្យ អធិប្បាយដូច្នេះថា ភិក្ខុ ឈ្មោះថា ជាអ្នកដែលមិនសម្រេចអរហត្ត ពោលគឺ ការអស់ទៅនៃអាសវៈ មិនគប្បីទុកចិត្តថា ភពរបស់អញតិចតួច ដោយ ហេតុត្រឹមតែភាពជាអ្នកមានគុណ មានសីលបរិបូណ៌ជាដើមបុណ្ណោះ ដូច លាមក សូម្បីមានប្រមាណតិច ក៏នៅតែមានក្លិនស្អុយ យ៉ាងណា ភពមាន ប្រមាណតិច ក៏ជាហេតុឲ្យកើតទុក្ខ ដូច្នោះ ។ ក្នុងកាលចប់ទេសនា ភិក្ខុទាំងនោះតាំងនៅក្នុងអរហត្តហើយ ។ ទេសនា មានប្រយោជន៍ដល់បុគ្គលដែលប្រជុំគ្នាហើយដូច្នេះ ។ រឿងភិក្ខុច្រើនរូប ចប់ ។