អនិច្ចលក្ខណវត្ថុទី ២

ក្បាលទី 34 · ទំព័រ 3

បុគ្គលណា ធ្វើអំពើបាបហើយ បិទខ្ទប់អំពើបាបនោះដោយកុសល គឺ អរហត្តមគ្គបាន បុគ្គលនោះឈ្មោះថា ញ៉ាំងខន្ធាទិលោកនេះ ឲ្យភ្លឺច្បាស់ ដូច ព្រះចន្រ្ទរះផុតចាកពពក ។ លោកិយមហាជននេះ ជាមនុស្សងងឹត បណ្តាជនទាំងនេះ ជនតិចគ្នា ដែលឃើញច្បាស់ ( នូវខន្ធាទិលោកនេះ ដោយអំណាចអនិច្ចលក្ខណៈជាដើម ) ជនតិចគ្នា ដែលទៅកាន់ស្ថានសួគ៌ ដូចសត្វស្លាប ( ដែលជាប់ សំណាញ់របស់ព្រានហើយ ) តិចណាស់ ដែលរួចអំពីសំណាញ់ ដូច្នោះ ។ ពួកហង្ស តែងហើរទៅក្នុងគន្លងផ្លូវព្រះអាទិត្យ អ្នកមានឫទ្ធិ តែងហោះ ទៅក្នុងអាកាស ដោយឫទ្ធិ អ្នកប្រាជ្ញផ្ទាញ់កិលេសមារ ព្រមទាំងវាហនៈ គឺតណ្ហាបានហើយ រមែងរលាស់ខ្លួនចេញចាកលោកបាន ។ បុគ្គលប្រព្រឹត្តក ន្លង ( ពាក្យសច្ចៈ ) ដែលជាធម៌ឯក និយាយតែពាក្យកុហក មាន បរលោក លះចោលហើយ ឈ្មោះថា មិនធ្វើអំពើបាប មិនមែនឡើយ ។