អដ្ឋកថា អនិច្ចលក្ខណវត្ថុទី ២

ក្បាលទី 34 · ទំព័រ 338

ភិក្ខុទាំងនោះ កាលព្រះសាស្តាចារិកទៅក្នុងជនបទ ហើយយាងមកកាន់ក្រុងសាវត្ថីទៀត អង្គុយក្នុងរោងដែលជាទីបម្រើ ពោល មគ្គកថា ប្រារព្ធផ្លូវដែលខ្លួនត្រាច់ទៅហើយ ដោយន័យជាដើមថា ផ្លូវនៃ ស្រុកនោះ ទៅស្រុកនោះ រាបស្មើល្អ ផ្លូវនៃស្រុកនោះ ទៅស្រុកនោះ មិន រាបស្មើ មានក្រួស មិនមានក្រួស ។ ព្រះសាស្តា ទ្រង់ឃើញឧបនិស្ស័យនៃអរហត្តរបស់ភិក្ខុទាំងនោះ យាង មកកាន់ទីនោះហើយ ប្រថាប់គង់លើអាសនៈដែលគេក្រាល ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយសន្ទនាគ្នាដោយកថាអ្វីហ្ន៎ កាលភិក្ខុទាំងនោះក្រាបទូលថា ដោយកថាឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាល ភិក្ខុទាំងឡាយ ផ្លូវដែលពួកអ្នកនិយាយដល់នេះ ជាផ្លូវខាងក្រៅ ធម្មតាភិក្ខុធ្វើកម្ម ក្នុងអរិយមគ្គ ទើបគួរ ព្រោះថា ភិក្ខុកាលធ្វើយ៉ាងនោះ រមែងផុតចាកទុក្ខ ទាំងពួងបាន ដូច្នេះហើយ ទ្រង់បានភាសិតព្រះគាថាទាំងនេះថា មគ្គានដ្ឋង្គិកោ សេដ្ឋោ សច្ចានំ ចតុរោ បទា វិរាគោ សេដ្ឋោ ធម្មានំ ទិបទានញ្ច ចក្ខុមា ឯសេវ មគ្គោ នត្ថញ្ញោ ទស្សនស្ស វិសុទ្ទិយា ។ ឯតញ្ញិ តុម្ហេ បដិបជ្ជថ មារស្សេតំ បមោហនំ ឯតញ្ញិ តុម្ហេ បដិបន្នា ទុក្ខស្សន្តំ ករិស្សថ ។ អក្ខាតោ វោ មយា មគ្គោ អញ្ញាយ សល្លសត្ថនំ តុម្ញេហិ កិច្ចំ អាតប្បំ អក្ខាតារោ តថាគតា បដិបន្នា បមោក្ខន្តិ ឈាយិនោ មារពន្ធនា ។ ផ្លូវមានអង្គ ៨ ប្រសើរជាងផ្លូវទាំងឡាយ បទ ៤ គឺ អរិយសច្ច ប្រសើរជាងសច្ចៈទាំងឡាយ វិរាគធម៌ ប្រសើរ ជាងធម៌ទាំងឡាយ មួយទៀត ព្រះតថាគត មានចក្ខុ ប្រសើរជាងសត្វទ្វេបាទទាំងឡាយ ផ្លូវនេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធនៃទស្សនៈ ផ្លូវដទៃមិនមានទេ ។