អដ្ឋកថា ទុក្ខលក្ខណវត្ថុទី ៣

ក្បាលទី 34 · ទំព័រ 343

ព្រះសាស្តាទ្រង់ពិចារណាថា កម្មដ្ឋានណាហ្ន៎ ជាទីសប្បាយរបស់ភិក្ខុ ទាំងនេះ ទើបទ្រង់ត្រិះរិះថា ភិក្ខុទាំងនេះ ក្នុងកាលនៃព្រះពុទ្ធព្រះនាមកស្សប តាមប្រកបហើយក្នុងអនិច្ចលក្ខណៈអស់ ២ ម៉ឺនឆ្នាំ ព្រោះដូច្នោះ ការសម្តែង គាថាអំពីអនិច្ចលក្ខណៈនោះឯងដល់លោកទាំងឡាយ ត្រឹមតែមួយគាថា គួរ ដូច្នេះហើយ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងពួងក្នុងភពទាំងឡាយ មានកាមភពជាដើម ជាសភាពមិនទៀង ព្រោះអត្ថថា មានហើយ ទៅជាមិន មាន ដូច្នេះហើយ ទើបត្រាស់ព្រះគាថានេះថា សព្វេ សង្ខារា អនិច្ចាតិ យទា បញ្ញាយ បស្សតិ អថ និព្វិន្ទតិ ទុក្ខេ ឯស មគ្គោ វិសុទ្ទិយា ។