អដ្ឋកថា អនត្តលក្ខណវត្ថុទី ៤

ក្បាលទី 34 · ទំព័រ 343

កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួង មិនទៀង ដូច្នេះ កាលណោះ រមែងនឿយណាយក្នុងសេចក្តី ទុក្ខ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធ ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា សព្វេ សង្ខារា ជាដើម សេចក្តីថា កាលណា បណ្ឌិតឃើញដោយវិបស្សនាបញ្ញាថា ខន្ធទាំងឡាយកើតឡើងហើយក្នុង ភពទាំងឡាយ មានកាមភពជាដើម ឈ្មោះថា មិនទៀង ព្រោះត្រូវរលត់ក្នុង ភពនោះៗ ឯង ។ កាលនោះ រមែងនឿយណាយក្នុងទុក្ខ ដែលទាក់ទង ដោយការបរិហារខន្ធនេះ កាលនឿយណាយ រមែងចាក់ធ្លុះសច្ចៈទាំងឡាយ ដោយអំណាចនៃកិច្ច មានការកំណត់ដឹងទុក្ខជាដើម ។ បាទព្រះគាថាថា ឯស មគ្គោ វិសុទ្ធិយា សេចក្តីថា ការនឿយណាយ ក្នុងទុក្ខនោះ ជាផ្លូវនៃសេចក្តីបរិសុទ្ធ គឺផ្លូវនៃសេចក្តីផូរផង់ ។ ក្នុងកាលចប់ទេសនា ភិក្ខុទាំងនោះតាំងនៅក្នុងអរហត្តហើយ ទេសនាបា នសម្រេចប្រយោជន៍ដល់បរិស័ទ ដែលប្រជុំគ្នាហើយ ដូច្នេះឯង ។ រឿភិក្ខុ ៥០០ ដទៃទៀត ចប់ ក្នុងព្រះគាថាទីពីរ រឿងក៏យ៉ាងនោះដូចគ្នា ក្នុងកាលនោះ ព្រះដ៏មាន ព្រះភាគ ទ្រង់ជ្រាបភាពដែលភិក្ខុទាំងនោះ ធ្វើសេចក្តីព្យាយាមក្នុងកាល កំណត់សង្ខារដោយភាពជាទុក្ខហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ខន្ធទាំងពួង ជាទុក្ខពិត ព្រោះអត្ថថា ត្រូវទុក្ខគ្របសង្កត់ ដូច្នេះហើយ ទើបត្រាស់ ព្រះគាថានេះថា សព្វេ សង្ខារា ទុក្ខាតិ យទា បញ្ញាយ បស្សតិ អថ និព្វិន្ទតិ ទុក្ខេ ឯស មគ្គោ វិសុទ្ធិយា ។ កាលណា បុគ្គលយល់ឃើញដោយប្រាជ្ញាថា សង្ខារទាំងពួង នាំមកនូវសេចក្តីទុក្ខ ដូច្នេះ កាលណោះ រមែងនឿយណាយ ក្នុងសេចក្តីទុក្ខ នេះជាផ្លូវនៃសេចក្តីបរិសុទ្ធ ។ សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ បទថា ទុក្ខា សេចក្តីថា ឈ្មោះថា ជាទុក្ខ ព្រោះ អត្ថថា ត្រូ