បធានកម្មិកតិស្សត្ថេរវត្ថុទី ៥
ក្បាលទី 34 · ទំព័រ 346
សេចក្តីអធិប្បាយ បណ្តាបទទាំងនោះ ពីរបទថា សព្វេ ធម្មា ព្រះសាស្តាទ្រង់សម្តៅយក ខន្ធ ៥ នេះឯង ។ បទថា អនត្តា សេចក្តីថា ឈ្មោះថា អនត្តា គឺទទេ មិនមានម្ចាស់ បានដល់ មិនមានឥស្សរៈ ព្រោះអត្ថថា មិនប្រព្រឹត្តទៅក្នុងអំណាច ព្រោះ បុគ្គលណាម្នាក់មិនអាចឲ្យប្រព្រឹត្តទៅក្នុងអំណាចថា ធម៌ទាំងពួង ចូរកុំចាស់ ចូរកុំស្លាប់ ។