អដ្ឋកថា បធានកម្មិកតិស្សត្ថេរវត្ថុទី ៥
បទដ៏សេស ដូចគ្នានឹងបទដែលមានហើយក្នុងកាលមុន នោះឯង ដូច្នេះ ។ រឿង ភិក្ខុ ៥០០ ដទៃទៀត ចប់ ៥ រឿង បធានកម្មិកតិស្សត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធបធានកម្មិកតិស្សត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា ឧដ្ឋានកាលម្ហិ ជាដើម ។ បានឮថា កុលបុត្រអ្នកក្រុងសាវត្ថីប្រមាណ ៥០០ នាក់ បួសក្នុងសម្នាក់ ព្រះសាស្តា រៀនកម្មដ្ឋានហើយ បានទៅកាន់ព្រៃ ។ បណ្តាភិក្ខុទាំងនោះ ភិក្ខុ មួយរូបស្នាក់នៅក្នុងទីនោះឯង ។ ភិក្ខុដ៏សេស ធ្វើសមណធម៌ក្នុងព្រៃសម្រេច អរហត្ត គិតថា ពួកយើងនឹងក្រាបទូលគុណដែលខ្លួនបានហើយដល់ព្រះមាន ព្រះភាគ បានត្រឡប់ទៅកាន់ក្រុងសាវត្ថី ។ ឧបាសកម្នាក់ឃើញភិក្ខុទាំងនោះ ដែលត្រាច់បិណ្ឌបាតនៅក្នុងស្រុកមួយកន្លែង ក្នុងទីប្រមាណមួយយោជន៍អំពី ក្រុងសាវត្ថី ទើបទទួលដោយវត្ថុទាំងឡាយ មានបបរ និងភត្តជាដើម បាន ស្តាប់អនុមោទនាហើយ ទើបនិមន្តដើម្បីប្រយោជន៍ដល់ការឆាន់ក្នុងថ្ងៃស្អែក ឡើង ភិក្ខុទាំងនោះ ទៅដល់ក្រុងសាវត្ថីក្នុងថ្ងៃនោះឯង ទុកដាក់បាត្រ និងចីវរ ហើយ ក្នុងពេលល្ងាច ចូលទៅគាល់ព្រះសាស្តា ថ្វាយបង្គំអង្គុយហើយ ។ ព្រះសាស្តាទ្រង់សម្តែងសេចក្តីត្រេកអរក្រៃលែង ជាមួយភិក្ខុទាំងនោះ ទ្រង់ បានធ្វើការទទួលហើយ ។ ខណៈនោះ ភិក្ខុសម្លាញ់នៃភិក្ខុទាំងនោះ ដែលសល់ក្នុងទីនោះ គិតថា កាលព្រះសាស្តា ទ្រង់ធ្វើការទទួលភិក្ខុទាំងនោះ ព្រះឧស្ឋរមែងមិនគ្រប់គ្រាន់តែ មិនត្រាស់ប្រាស្រ័យជាមួយអញឡើយ ព្រោះមគ្គ និងផលរបស់អញមិន មាន ។