បោដ្ឋិលត្ថេរវត្ថុទី ៧
ក្បាលទី 34 · ទំព័រ 357
សេចក្តីអធិប្បាយ សេចក្តីនៃគាថានោះថា បុគ្គលឈ្មោះថាមានប្រក្រតីតាមរក្សាវាចា ព្រោះ វៀរទុច្ចរិត ៤ ឈ្មោះថា សង្រួមចិត្តហើយដោយល្អ ព្រោះមិនញ៉ាំងមនោទុច្ចរិត មានអភិជ្ឈាជាដើមឲ្យកើតឡើង កាលកាយទុច្ចរិត មានបាណាតិបាត ជាដើម ឈ្មោះថា មិនគួរធ្វើអកុសលដោយកាយ គប្បីញ៉ាំងកម្មបថ ៣ ឲ្យ បរិសុទ្ធដោយអាការយ៉ាងនេះ កាលឲ្យបរិសុទ្ធបានយ៉ាងនោះ ឈ្មោះថា គប្បី ត្រេកអរក្នុងមគ្គមានអង្គ ៨ ដែលលោកអ្នកស្វែងរកគុណទាំងឡាយ មានព្រះ សម្មាសម្ពុទ្ធជាដើម ស្វែងរកគុណ គឺសីលជាដើម ប្រកាសហើយ ។