អដ្ឋកថា បោដ្ឋិលត្ថេរវត្ថុទី ៧

ក្បាលទី 34 · ទំព័រ 357

ក្នុងកាលចប់ទេសនា មហាជនបានសម្រេចអរិយផលទាំងឡាយ មាន សោតាបត្តិផលជាដើម ដូច្នេះឯង ។ រឿង សូករប្រេត ចប់ ៥ រឿង ព្រះបេថិលត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រះថេរៈឈ្មោះ ថាបោថិលៈ ត្រាស់ព្រះធម្មទេសនានេះថា យោគា វេ ជាដើម ។ បានឮមកថា ព្រះបោថិលៈនោះ ទ្រទ្រង់ព្រះត្រៃបិដកក្នុងសាសនាព្រះពុទ្ធ ៧ អង្គ បង្រៀនធម៌ដល់ភិក្ខុ ៥០០ រូប ព្រះសាស្តាទ្រង់ត្រិះរិះថា ភិក្ខុនេះ មិនមានការគិតថា អញនឹងធ្វើការរលាស់ចេញចាកទុក្ខដល់ខ្លួន តថាគតនឹង ញ៉ាំងគេឲ្យសង្វេគ ។ ចាប់តាំងអំពីនោះមក ព្រះសាស្តាត្រាស់នឹងព្រះថេរៈនោះ ក្នុងពេល ដែលព្រះថេរៈមកកាន់ទីបម្រុងថា មកចុះភិក្ខុស្លឹករឹតទទេ អង្គុយចុះភិក្ខុស្លឹករឹត ទទេ ទៅចុះភិក្ខុស្លឹករឹតទទេ ក្នុងកាលដែលព្រះថេរៈក្រោកទៅ ក៏ត្រាស់ថា ភិក្ខុស្លឹករឹតទទេទៅហើយ ព្រះបោថិលៈនោះគិតថា អញទ្រទ្រង់នូវព្រះត្រៃ បិដក មួយអន្លើដោយអដ្ឋកថា ប្រាប់ធម៌ដល់ភិក្ខុ ៥០០ រូប រហូតដល់ ១៨ មហាគណៈ កាលបើដូច្នោះ ព្រះសាស្តាត្រាស់ហៅអញរឿយៗ ថា ភិក្ខុ ស្លឹករឹតទទេ ព្រះដ៏មានព្រះភាគត្រាស់ ហៅអញយ៉ាងនេះ ព្រោះមិនមាន គុណវិសេស មានឈានជាដើមពិត ។ លោកមានសេចក្តីសង្វេគកើតឡើង ហើយ ទើបគិតថា ឥឡូវនេះ អញនឹងចូលទៅកាន់ព្រៃហើយធ្វើសមណធម៌ ចាត់ចែងបាត្រ និងចីវរឯង ហើយបានចេញទៅ មួយអន្លើដោយភិក្ខុដែលរៀន ធម៌ ហើយចេញទៅខាងក្រោយភិក្ខុនោះទាំងអស់ក្នុងពេលទៀបភ្លឺ ។ ពួកភិក្ខុ នោះ ស្វាធ្យាយក្នុងបរិវេណ មិនបានកំណត់លោកថាជាអាចារ្យ ព្រះថេរៈទៅ អស់ចម្ងាយ ១២០ យោជន៍ហើយ ។