បញ្ចមហល្លកត្ថេរវត្ថុទី ៨
ក្បាលទី 34 · ទំព័រ 362
រឿង ព្រះថេរៈចាស់ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុចាស់ច្រើន រូប ត្រាស់ព្រះធម្មទេសនានេះថា វនំ ឆិន្ទថ ជាដើម ។ បានឮថា ភិក្ខុទាំងនោះ ក្នុងពេលជាគ្រហស្ថ ជាកុដុម្ពិកៈ ជាអ្នកមាន ស្តុកស្តម្ភ មានទ្រព្យច្រើនក្នុងក្រុងសាវត្ថី ជាសម្លាញ់នឹងគ្នា ធ្វើបុណ្យរួមគ្នា ស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តាហើយ គិតថា ពួកយើងជាមនុស្សចាស់ ប្រយោជន៍អ្វីដោយការនៅគ្រប់គ្រងផ្ទះរបស់ពួកយើង ដូច្នេះហើយ ទូលសូម បព្វជ្ជាជាមួយព្រះសាស្តា បួសហើយ តែព្រោះភាពជាមនុស្សចាស់ មិនអាច រៀនធម៌បាន ទើបឲ្យមនុស្សសាងបណ្ណសាលាក្នុងទីបំផុតនៃវិហារ ហើយនៅ រួមគ្នា កាលត្រាច់ទៅបិណ្ឌបាត ដោយច្រើន ក៏ទៅកាន់ផ្ទះរបស់បុត្រ និងភរិយា នោះឯង ហើយឆាន់ ។