អដ្ឋកថា បញ្ចមហល្លកត្ថេរវត្ថុទី ៨

ក្បាលទី 34 · ទំព័រ 362

ក្នុងភិក្ខុទាំងនោះ ភិក្ខុមួយរូបមានអតីតភរិយា ឈ្មោះនាងមធុរបាណិកា នាងមានឧបការៈដល់ភិក្ខុទាំងនោះគ្រប់រូប ព្រោះដូច្នោះ ភិក្ខុគ្រប់រូប កាន់យក អាហារដែលខ្លួនបានហើយ ទៅអង្គុយឆាន់ត្រង់ផ្ទះរបស់នាងនោះឯង ចំណែក នាងប្រគេនសម្ល និងម្ហូបដល់ភិក្ខុទាំងនោះ តាមដែលខ្លួនបានរៀបចំ ។ នាងកាលអាពាធប្រភេទណាមួយពាល់ត្រូវហើយ បានធ្វើកាលកិរិយា ហើយ ។ លំដាប់នោះ ព្រះថេរៈចាស់ទាំងនោះ ប្រជុំគ្នាក្នុងបណ្ណសាលារបស់ ព្រះថេរៈដែលជាសម្លាញ់ ឱបគ្នានិងគ្នាយំរៀបរាប់ថា ឧបាសិកាមានថ្វីដៃឆ្ងាញ់ ធ្វើកាលកិរិយាហើយ ។ ភិក្ខុទាំងឡាយរត់ចូលទៅដោយជុំវិញ ហើយសួរថា បពិត្រលោកម្ចាស់ តើមានរឿងអ្វី ទើបពោលថា បពិត្រលោកម្ចាស់ ភរិយាចា ស់របស់សម្លាញ់ពួកខ្ញុំ ធ្វើកាលកិរិយាហើយ នាងមានឧបការៈដល់ពួកខ្ញុំ ពន់ពេក ឥឡូវនេះ ពួកខ្ញុំនឹងបានឃើញអំពីណា ពួកខ្ញុំយំព្រោះហេតុនេះ ។ ភិក្ខុទាំងឡាយសន្ទនាក្នុងរោងធម្មសភាហើយ ព្រះសាស្តាយាងមក ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកអង្គុយប្រជុំគ្នា ដោយរឿងអ្វីហ្ន៎ កាលពួកភិក្ខុក្រាបទូលថា ដោយរឿងឈ្មោះនេះ ទើបត្រាស់ ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែឥឡូវនេះបុណ្ណោះទេ សូម្បីក្នុងកាលមុន កាលនាងមធុរបាណិកានោះ កើតក្នុងកំណើតក្អែក ត្រាច់ទៅត្រង់មាត់សមុទ្រ ត្រូវរលកសមុទ្រកួចឲ្យស្លាប់ហើយ ភិក្ខុទាំងនោះកើតជាក្អែក យំកន្ទក់កន្ទេញ ហើយគិតថា ពួកយើងនឹងនាំក្អែកញីនោះទៅ ទើបនាំគ្នាបាចមហាសមុទ្រ ដោយចំពុះ ដល់នូវសេចក្តីលំបាកហើយ ហើយទ្រង់នាំអតីតនិទានមក ត្រាស់កាកជាតកឲ្យពិស្តារថា អើ ចង្កាយើងក៏រោយ ទាំងមាត់ក៏ស្ងួតក្រៀមក្រោះ យើង មិនអាចបាចទឹកក្នុងសមុទ្រឲ្យរីងបានទេ ព្រោះមហាស