សុវណ្ណការត្ថេរវត្ថុទី ៩

ក្បាលទី 34 · ទំព័រ 366

ទាំងឡាយដរាបណា បុគ្គលនោះ ដូចគ្នានឹងកូនគោដែលនៅបៅដោះមេ មាន ចិត្តប្រតិព័ទ្ធ គឺមានចិត្តជាប់ជំពាក់ក្នុងមេដរាបនោះ ។ ក្នុងកាលចប់ទេសនា ព្រះថេរៈចាស់ទាំងនោះ តាំងនៅក្នុងសោតាបត្តិផល ហើយទេសនាមានប្រយោជន៍ដល់បុគ្គលដែលប្រជុំគ្នាហើយ ដូច្នេះឯង ។ រឿង ព្រះថេរៈចាស់ ចប់ ៥ រឿង សទ្ធិវិហារិករបស់ព្រះសារីបុត្តត្ថេរ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធសទ្ធិវិហារិករបស់ ព្រះសារីបុត្តត្ថេរ ត្រាស់ព្រះធម្មទេសនានេះថា ឧច្ឆិន្ទ ជាដើម ។