អដ្ឋកថា សុវណ្ណការត្ថេរវត្ថុទី ៩

ក្បាលទី 34 · ទំព័រ 366

បានឮថា កូនរបស់ជាងមាសម្នាក់មានរូបស្អាត បួសក្នុងសម្នាក់របស់ ព្រះថេរៈហើយ ព្រះថេរៈត្រិះរិះថា ពួកភិក្ខុកំលោះមានរាគៈក្រាស់ ហើយបាន ឲ្យអសុភកម្មដ្ឋានដល់លោក ដើម្បីកម្ចាត់រាគៈ ។ តែកម្មដ្ឋាននោះ មិនជាទី សប្បាយសម្រាប់លោក ព្រោះហេតុនោះ លោកចូលកាន់ព្រៃហើយ ព្យាយាម អស់ ៣ ខែ មិនបានសូម្បីត្រឹមឯកគត្តា ទើបមកកាន់សម្នាក់ព្រះថេរៈ កាល ព្រះថេរៈពោលថា អាវុសោ កម្មដ្ឋានប្រាកដដល់លោកហើយឬ ទើបប្រាប់ការ ប្រព្រឹត្តទៅនោះ ។ គ្រានោះ ព្រះថេរៈពោលថា ការដាក់ចិត្តថា កម្មដ្ឋាន មិន សម្រេចដូច្នេះ រមែងមិនសមគួរ ហើយប្រាប់កម្មដ្ឋាននោះឯង ឲ្យល្អក្រៃលែង ឡើងទៀត ហើយបានឲ្យដល់លោក ។ ក្នុងវារៈទី ២ លោកក៏មិនអាចញ៉ាំង គុណវិសេសណាមួយឲ្យកើតឡើងបាន ទើបត្រឡប់មកប្រាប់ដល់ព្រះថេរៈ ។ សូម្បីព្រះថេរៈប្រាប់កម្មដ្ឋាននោះឯង ធ្វើឲ្យមានហេតុមានឧបមា លោកក៏មក ប្រាប់ភាពដែលកម្មដ្ឋានមិនសម្រេចទៀត ។ ព្រះថេរៈគិតថា ភិក្ខុធ្វើសេចក្តី ព្យាយាមរមែងជ្រាបនីវរណធម៌ មានកាមច្ឆន្ទៈជាដើម ដែលមាននៅក្នុងខ្លួនថា មាន និងដែលមិនមានថាមិនមាន ភិក្ខុនេះជាអ្នកធ្វើសេចក្តីព្យាយាម មិនមែន មិនធ្វើ ជាអ្នកបដិបត្តិ មិនមែនមិនបដិបត្តិ តែអញមិនដឹងអធ្យាស្រ័យរបស់ ភិក្ខុនេះ ភិក្ខុនេះប្រហែលជាពុទ្ធវេនេយ្យ ទើបនាំទៅគាល់ព្រះសាស្តាក្នុងពេល ល្ងាច ហើយក្រាបទូលការប្រព្រឹត្តទៅនោះទាំងអស់ថា បពិត្រព្រះអង្គ ភិក្ខុនេះ ជាសទ្ធិវិហារិករបស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គឲ្យកម្មដ្ឋានឈ្មោះនេះ ដល់ភិក្ខុនេះ ដោយហេតុនេះ ។