មហាធនវាណិជវត្ថុទី ១០
ក្បាលទី 34 · ទំព័រ 371
រឿង ឈ្មួញមានទ្រព្យច្រើន លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធឈ្មួញមានទ្រព្យ ច្រើន ត្រាស់ព្រះធម្មទេសនានេះថា ឥធ វស្សំ ជាដើម ។ បានឮមកថា ឈ្មួញនោះដាក់សំពត់ដែលជ្រលក់ដោយផ្កាដកគាំ ពេញ រទេះ ៥០០ ចេញអំពីក្រុងពារាណសីហើយ មកកាន់ក្រុងសាវត្ថីដើម្បីជួញដូរ ដល់ច្រាំងស្ទឹងហើយគិតថា ស្អែកនេះនឹងឆ្លងស្ទឹង ដោះរទេះស្នាក់នៅត្រង់ច្រាំង នោះឯង ។