អដ្ឋកថា មហាធនវាណិជវត្ថុទី ១០

ក្បាលទី 34 · ទំព័រ 371

លុះពេលយប់ មហាមេឃតាំងឡើងញ៉ាំងភ្លៀងឲ្យធ្លាក់ ។ ស្ទឹង ពេញដោយទឹកអស់ ៧ ថ្ងៃ ។ ក្នុងព្រះនគរ ពួកជនក៏លេងនក្ខត្តឫក្សអស់ ៧ ថ្ងៃ កិច្ចដោយសំពត់ជ្រលក់ដោយផ្កាដកគាំ មិនមាន ។ ឈ្មួញគិតថា អញមកអំពីចម្ងាយ បើអញទៅទៀត ការយឺតយូរនឹងមាន អញនឹងនៅធ្វើ ការងាររបស់អញ ក្នុងទីនេះឯងអស់រដូវភ្លៀង រដូវរងា និងរដូវក្តៅ ហើយ លក់សំពត់ទាំងនេះ ។ ព្រះសាស្តា ត្រាច់ទៅបិណ្ឌបាតក្នុងព្រះនគរ ទ្រង់ជ្រាបចិត្តរបស់ឈ្មួញ ហើយ ទ្រង់ធ្វើនូវការញញឹមឲ្យប្រាកដ ព្រះអានន្ទត្ថេរសួរហេតុនៃការញញឹម ទ្រង់ត្រាស់ថា អានន្ទ អ្នកឃើញឈ្មួញមានទ្រព្យច្រើនដែរទេ អានន្ទទូលថា ឃើញព្រះអង្គ ព្រះសាស្តាត្រាស់ថា បុរសនេះមិនដឹងអន្តរាយនៃជីវិត ទើប តាំងចិត្តនៅលក់របស់ក្នុងទីនេះអស់មួយឆ្នាំ អានន្ទទូលថា បពិត្រព្រះអង្គ អន្តរាយនឹងមានដល់គាត់ឬ ព្រះសាស្តាត្រាស់ថា អើអានន្ទ បុរសនេះនៅបាន ៧ ថ្ងៃទៀតបុណ្ណោះ នឹងតាំងនៅក្នុងមាត់នៃមច្ចុ ដូច្នេះហើយ ទ្រង់ភាសិតព្រះ គាថាទាំងនេះថា ឯការព្យាយាមជាគ្រឿងដុតកិលេស បុគ្គលគួរតែធ្វើក្នុងថ្ងៃនេះ ឯង អ្នកណាអាចដឹងថា សេចក្តីស្លាប់នឹងមានក្នុងថ្ងៃស្អែក បាន ព្រោះថា ការតទល់របស់យើងចំពោះមច្ចុ ដែលមាន សេនាដ៏ច្រើននោះ មិនមានសោះឡើយ អ្នកប្រាជដែលស្ងប់ ទុក្ខហើយ តែងហៅបុគ្គលដែលមានវិហារធម៌យ៉ាងនេះ មាន ព្យាយាមដុតកម្តៅកិលេស ជាអ្នកមិនខ្ជិលច្រអូសអស់ថ្ងៃ និងយប់នោះឯងថា ជាអ្នកមានរាត្រីមួយដ៏ចម្រើន ។