កិសាគោតមីវត្ថុទី ១១
ក្បាលទី 34 · ទំព័រ 374
ក្នុងកាលចប់ទេសនា ឈ្មួញនោះ តាំងនៅក្នុងសោតាបត្តិផលហើយ ទេសនាមានប្រយោជន៍ដល់បុគ្គលដែលប្រជុំគ្នាហើយ ។ ចំណែកឈ្មួញរទេះ ជូនដំណើរព្រះសាស្តាហើយ ត្រឡប់មកដេកលើដំណេកដោយគិតថា រោគក្នុង ក្បាលហាក់ដូចជាកើតឡើងដល់អញ ដេកហើយដោយអាការនោះឯង ធ្វើ កាលកិរិយាហើយ កើតក្នុងតុសិតវិមាន ដូច្នេះឯង ។