បកិណ្ណកវគ្គទី ២១

ក្បាលទី 34 · ទំព័រ 379

បើឃើញសេចក្តីសុខដ៏ធំទូលាយ ព្រោះលះបង់សុខល្មមប្រមាណ អ្នកមានប្រាជ្ញា កាលឃើញសុខធំទូលាយ គប្បីលះសុខល្មមប្រមាណចេញ ។ ជនប្រាថ្នាសេចក្តីសុខដើម្បីខ្លួន ដោយបង្កទុក្ខឲ្យអ្នកដទៃ ជននោះ ឈ្មោះថា ច្របូកច្របល់ហើយ ដោយការជាប់ជំពាក់ គឺពៀរ រមែងមិនរួច ចាកពៀរទេ ។ របស់ណាដែលខ្លួនគួរធ្វើ របស់នោះពួកភិក្ខុណាលះបង់ចោលហើយ តែរបស់ដែលមិនគួរធ្វើ ត្រឡប់ជាធ្វើវិញ អាសវៈទាំងឡាយ តែងចម្រើន ឡើងដល់ពួកភិក្ខុនោះ ជាអ្នកមានសេចក្តីប្រមាទ មានមានះដូចជាដើមបបុស លើកឡើងហើយ ។ លុះតែសតិប្រព្រឹត្តទៅ ក្នុងកាយជានិច្ច ដែលពួកភិក្ខុណាបានប្រារព្ធ ប្រពៃហើយ ភិក្ខុទាំងនោះ រមែងជាអ្នកធ្វើការដែលគួរធ្វើរឿយៗ មិនធ្វើការ ដែលមិនគួរធ្វើ អាសវៈទាំងឡាយ របស់ពួកភិក្ខុនោះ ដែលជាអ្នកមានសតិមា នសម្បជញ្ញៈ រមែងដល់នូវការអស់ទៅ ។ បុគ្គលសម្លាប់តណ្ហាដូចមាតាផង សម្លាប់អស្មិមានះដូចបិតាផង សម្លាប់ សស្សតទិដ្ឋិ និងឧច្ឆេទទិដ្ឋិ ដូចស្តេចជាក្សត្រ ២ ព្រះអង្គផង សម្លាប់ អាយតនៈដូចជាដែន ប្រព្រឹត្តទៅ មួយអន្លើដោយបុរសអ្នកដើរតាម គឺស្មៀន ផង រមែងបានទៅជាខីណាសវព្រាហ្មណ៍ ជាអ្នកមិនមានទុក្ខ ។ បុគ្គល សម្លាប់តណ្ហាដូចជាមាតាផង សម្លាប់អស្មិមានះដូចបិតាផង សម្លាប់សស្សត- ទិដ្ឋិ និងឧច្ឆេទទិដ្ឋិ ដូចជាស្តេចជាព្រាហ្មណ៍ទាំង ២ ផង សម្លាប់វិចិកិច្ឆា ដូចជាខ្លាធំ ជាគម្រប់ ៥ ផង ( ដែលនៅស្កាត់ផ្លូវ ) បានហើយ រមែងបាន ទៅជាខីណាសវព្រាហ្មណ៍ ជាអ្នកមិនមានទុក្ខ ។ សតិរបស់ជនពួកណា ដែលស្ថិតនៅក្នុងព្រះពុទ្ធគុណ អស់កាលជានិច្ច ទាំងថ្ងៃ ទាំងយប់ ជនពួកនោះ ឈ្មោះថា សាវ័ករបស់ព្រះគោតម រមែង ភ្ញាក់រពឫកៗ ដោយប្រពៃ សព្វកាល ។