កុក្កុដអណ្ឌខាទិកាវត្ថុទី ២

ក្បាលទី 34 · ទំព័រ 397

រឿង កុមារិកាបរិភោគពងមាន់ លំនាំដើម ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធកុមារិកាដែល ស៊ីពងមាន់ម្នាក់ ត្រាស់ព្រះធម្មទេសនានេះថា បរទុក្ខូបធានេន ជាដើម ។ បានឮថា ស្រុកមួយឈ្មោះបណ្ឌុរៈ នៅមិនឆ្ងាយអំពីក្រុងសាវត្ថី ក្នុង ស្រុកនោះមានអ្នកប្រមង់ម្នាក់ បុរសនោះកាលចូលទៅកាន់ក្រុងសាវត្ថី ឃើញ ពងអណ្តើកត្រង់ច្រាំងស្ទឹងអចិរវតីហើយ កាន់យកពងអណ្តើកនោះ ទៅកាន់ ក្រុងសាវត្ថី ឲ្យស្ងោរក្នុងផ្ទះមួយខ្នងហើយបរិភោគ បានឲ្យពងមួយដល់កុមារិកា ក្នុងផ្ទះនោះ ។