អដ្ឋកថា កុក្កុដអណ្ឌខាទិកាវត្ថុទី ២
កុមារិកាបានបរិភោគពងអណ្តើកនោះហើយ ចាប់តាំងអំពីនោះ មិនប្រាថ្នានូវរបស់ទំពាដទៃ ។ កាលនោះ មាតារបស់នាងកាន់យកពងមួយ អំពីសម្បុកមាន់ហើយឲ្យដល់កុមារិកានោះ ។ កុមារិកាបរិភោគពងនោះហើយត្រ ូវចំណង់ក្នុងរសចងហើយ ចាប់តាំងអំពីនោះ ក៏កាន់យកពងមាន់មកបរិភោគ ឯង ។ ក្នុងពេលពង មេមាន់ឃើញកុមារិកានោះកាន់យកពងរបស់ខ្លួនទំពាស៊ី ត្រូវកុមារិកានោះបៀតបៀនហើយ ចងអាឃាតតាំងសេចក្តីប្រាថ្នាថា ឥឡូវនេះ អញឃ្លាតចាកអត្តភាពនេះហើយ គប្បីកើតជាយក្ខិនី ជាអ្នកអាចទំពាស៊ី ទារករបស់ហង ធ្វើកាលកិរិយាហើយកើតជាឆ្មាក្នុងផ្ទះនោះឯង ។ នាងកុមារិកានោះ ធ្វើកាលកិរិយាហើយកើតជាមេមាន់ក្នុងផ្ទះនោះ ដូចគ្នា ។ មេមាន់ពងហើយ មេឆ្មាទំពាស៊ីនូវពងទាំងនោះហើយ សូម្បីលើកទីពីរ លើកទីបី ក៏ទំពាស៊ីដូចគ្នា ។ មេមាន់ធ្វើសេចក្តីប្រាថ្នាថា ហងទំពាស៊ីពងទាំងឡាយរបស់អញ ២-៣ ដង ឥឡូវនេះ ចង់ប្រាថ្នានឹងស៊ីអញទៀត អញឃ្លាត ចាកអត្តភាពនេះហើយ គប្បីស៊ីហង ព្រមទាំងកូន ។ កាលឃ្លាតចាក អត្តភាព នោះហើយ កើតជាមេខ្លា ។ ឯមេឆ្មា ស្លាប់ហើយ កើតជាមេម្រឹគ ។ ក្នុងពេលម្រឹគនោះកើតកូន ហើយ មេខ្លាក៏មកទំពាស៊ីមេម្រឹគនោះ មួយអន្លើដោយកូនទាំងឡាយ ។ សត្វ ទាំងពីរនោះ ទំពាស៊ីនូវគ្នានិងគ្នាយ៉ាងនេះ ញ៉ាំងទុក្ខឲ្យកើតឡើងដល់គ្នានិងគ្នា អស់ ៥០០ អត្តភាព ក្នុងទីបំផុតនាងម្នាក់កើតជាយក្ខិនី នាងម្នាក់កើតជា កុលធីតាក្នុងក្រុងសាវត្ថី ។ រឿងបន្ទាប់អំពីនេះទៅ គប្បីជ្រាបដោយន័យដែលពោលហើយ ក្នុងព្រះ គាថាថា ន ហិ វេរេន វេរានិ ជាដើមនោះឯង ។ តែក្នុងរឿងនេះ ព្រះសាស្តាត្រាស់ថា ពៀររមែងរម្ងាប់ដោយការមិនមាន ពៀរ រមែងមិនរម្ងាប់ដោយពៀរ ដូច្នេះហើយ កាលទ្រង់សម្តែងធម៌ដល់ជន ទាំងពីរ ទើ