ភទ្ទិយភិក្ខុវត្ថុទី ៣
ក្បាលទី 34 · ទំព័រ 399
ទុក្ខឲ្យអ្នកដទៃ អធិប្បាយថា ព្រោះញ៉ាំងទុក្ខឲ្យកើតឡើងដល់អ្នកដទៃ ។ បាទព្រះគាថាថា វេរសំសគ្គសំសដ្ឋោ សេចក្តីថា បុគ្គលនោះលាយឡំ ហើយដោយគ្រឿងលាយឡំ គឺពៀរ ដែលខ្លួនធ្វើឲ្យដល់គ្នានិងគ្នា គឺដោយ អំណាចនៃការជេរ និងការជេរតប ការប្រហារ និងការប្រហារតបជាដើម ។ បាទព្រះគាថាថា វេរា សោ ន បរិមុច្ចតិ សេចក្តីថា រមែងដល់នូវទុក្ខ តែម្យ៉ាង អស់កាលជានិច្ច ដោយអំណាចនៃពៀរ ។